ទួរគី៖ រូបិយ៍ប័ណ្ណលីរ៉ា(lira)របស់ប្រទេសទួរគីបានធ្លាក់ដល់កម្រិតទាបជិត២ខែមនេះ ប័ណ្ណធានាសម្រាប់ដុល្លាររបស់ខ្លួន និងការចំណាយលើការធានាស្ថានភាពចំពោះបំណុលរបស់ប្រទេសនេះ បានហក់ឡើង ខណៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទំនងជានឹងបន្តទៅជុំទី២ ដោយក្នុងនោះ លោកប្រធានាធិបតី Tayyip Erdogan កំពុងកាន់អំណាច បាននាំមុខ។

ផ្សារភាគហ៊ុនរបស់ប្រទេសទួរគី ក៏បានធ្លាក់ចុះផងដែរ ក្នុងនោះសន្ទស្សន៍ធនាគារដ៏សំខាន់បានធ្លាក់ចុះជាង៩%។
ប្រាក់លីរ៉ា បានធ្លាក់ចុះ១៩,៦៦ ធៀបទៅនឹងប្រាក់ដុល្លារអាមេរិក នៅម៉ោង១០និង៣៤នាទីម៉ោងសកល បន្ទាប់ពីបានកើនឡើង១៩,៧០ ក្នុងការជួញដូរដំបូង ដែលជាការធ្លាក់ចុះទាបបំផុតរបស់ខ្លួន ចាប់តាំងពីបានធ្លាក់ចុះទាបបំផុតចំនួន១៩,៨០ កាលពីខែមីនាឆ្នាំនេះ ក្រោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុត។
ការដាំក្បាលចុះនេះស្ថិតនៅដំណើរការសម្រាប់វគ្គជួញដូរដែលពុំមានលំនឹងរបស់ខ្លួនចាប់តាំងពីដើមខែវិច្ឆិកា។ ផ្សារហ៊ុនអ៊ីស្តង់ប៊ុលកំពុងជួញដូរទាបជាង២% បន្ទាប់ពីការធ្លាក់ចុះ ៦,៣៨% មុននេះបណ្តាលឱ្យមានការរង្គោះរង្គើទីផ្សារដ៏ធំ។
យោងតាមប្រធានគណកម្មាការរៀបចំការបោះឆ្នោតជាន់ខ្ពស់ លោក Erdogan បាននាំមុខគូប្រជែងបក្សប្រឆាំងរបស់ខ្លួន គឺលោក Kemal Kilicdaroglu ក្នុងសំឡេងគាំទ្រ៤៩,៤% ទល់នឹងលោក Kilicdaroglu ដែលទទួលបានសំឡេងគាំទ្រ៤៤,៩៦% ស្របពេលដែលសន្លឹកឆ្នោតទើបតែរាប់បាន៩៩% ក្នុងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃអាទិត្យ។ ការទទួលបានសំឡេងគាំទ្រនេះ បានតម្រូវឲ្យគណបក្សទាំង២ឈានចូលជុំទី២នៅថ្ងៃទី២៨ខែឧសភា ដោយលោក Erdoganជាបេក្ខភាពនាំមុខ៕