អាមេរិក៖ នគរបាលនិយាយថា មនុស្សយ៉ាងហោចណាស់៤នាក់ រួមទាំងជនសង្ស័យ បានស្លាប់នៅក្នុងការបាញ់ប្រហារមួយកាលពីម្សិលមិញ នៅក្នុងរដ្ឋញូវម៉ិកស៊ីកូ ដែលបានជួបប្រទះយ៉ាងហោចណាស់ឧបទ្ទវហេតុកម្រធំៗចំនួន២លើកផ្សេងទៀតនៃអំពើហិង្សាដោយអាវុធបណ្តាលឲ្យមានមនុស្សស្លាប់ នៅក្នុងបណ្តាឆ្នាំថ្មីៗនេះ។

ការបាញ់ប្រហារចុងក្រោយនេះ បានកើតឡើងនៅក្នុងតំបន់លំនៅឋានពលរដ្ឋ ទីក្រុង Farmington ក្នុងរដ្ឋញូវម៉ិកស៊ីកូ មានចម្ងាយប្រមាណ ២៩០គីឡូម៉ែត្រ ភាគពាយព្យទីក្រុង Albuquerque ជាទីក្រុងធំបំផុតរបស់រដ្ឋនេះ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមមួយចំនួនពីអាជ្ញាធរ អាចទទួលយកបានភ្លាមៗ។
នាយកដ្ឋាននគរបាលទីក្រុង Farmington បាននិយាយថាមន្ត្រី២នាក់បានរងរបួស នៅក្នុងការបាញ់តបតគ្នាជាមួយជនសង្ស័យដែលត្រូវបានសម្លាប់នៅកន្លែងកើតហេតុ ហើយមានជនរងគ្រោះជាជនស៊ីវិល ច្រើនាក់ទៀត ដែលយ៉ាងហោចណាស់៣នាក់ក្នុងចំណោមអ្នកទាំងនេះបានស្លាប់។ នគរបាលនិយាយថា អ្នកបាញ់ប្រហារដែលពុំត្រូវបានកំណត់អត្តសញ្ញាណភ្លាមៗ ត្រូវបានគេជឿថាបានធ្វើសកម្មភាពតែម្នាក់ ឯង។ ពុំមានព័ត៌មានដែលត្រូវបានផ្តល់ឲ្យអំពីជនរងគ្រោះ៣នាក់ ដែលបានស្លាប់នោះទេ។
នគរបាលនិយាយថា មន្ត្រីអនុវត្តន៍ច្បាប់ បានបិទប្លុកចំនួន៧កន្លែងនៅជុំវិញកន្លែងកើតហេតុនៃការបាញ់ប្រហារ ជាតំបន់មានវិហារអ៊ីស្លាមចំនួន២កន្លែង៕
