ហ្ស៊កដានី៖ ក្រសួងការបរទេសហ្ស៊កដានី កាលពីថ្ងៃចន្ទ បានថ្កោលទោសចំពោះការវាយសម្រុកចូលស្ថានទូតរបស់ខ្លួន ក្នុងរដ្ឋធានីកាទូម (Khartoum) នៃប្រទេសស៊ូដង់។
ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសហ្ស៊កដានី មិនទទួលយកនូវរាល់អំពើហិង្សា និងអំពើវិច្ឆេទកម្មគ្រប់ទម្រង់ទាំងអស់ ជាពិសេសទង្វើដែលបំពានលើទីតាំងរបស់ទូត។
ក្រសួងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវគោលការណ៍នៃច្បាប់អន្តរជាតិ និងការអនុលោមតាមកិច្ចព្រមព្រៀងអន្តរជាតិដែលពាក់ព័ន្ធ មានជាអាទិ៍ អនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូតជាដើម។
យោងតាមទីភ្នាក់ងារព័ត៌មានក្នុងស្រុក Ammon បានឲ្យដឹងថា លោក Sinan Majali អ្នកនាំពាក្យរបស់ក្រសួងនេះ បាននិយាយថា បុគ្គលិករបស់ស្ថានទូតមានសុវត្ថិភាពជាធម្មតាទេ ខណៈដែលពួកគេបានជម្លៀសទៅកាន់កំពង់ផែ Port Sudan ដោយលោកបានបញ្ជាក់បន្ថែមថា ក្រសួងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវាយប្រហារនេះ៕

