ចិន៖ លោក វ៉ាងយី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន(CPC) បាននិយាយកាលពីថ្ងៃចន្ទថា ការអភិវឌ្ឍរបស់ប្រទេសចិនគឺជាកម្លាំងកំណើនសម្រាប់សន្តិភាព និងកត្តាស្ថិរភាពពិភពលោកដែលកំពុងកើនឡើង។
លោក វ៉ាង ក៏ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុនីស្តចិនផងដែរនោះ បានថ្លែងដូច្នេះអំឡុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មប្រទេសហុងគ្រី លោក Peter Szijjarto ដែលកំពុងធ្វើទស្សនកិច្ច ។

អ្នកការទូតជាន់ខ្ពស់ចិន បានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជាមិត្តភាពរបស់ប្រទេសហុងគ្រីចំពោះប្រទេសចិន ដោយបាននិយាយថា នេះស្របទៅនឹងផលប្រយោជន៍របស់ប្រទេសនិងប្រជាជនខ្លួន ជាផលប្រយោជន៍រួមរបស់ប្រទេសចិន និងអឺរ៉ុប និងជានិន្នាការនៃគ្រប់កាលៈទេសៈ។
លោក វ៉ាង បានកត់សំគាល់ថា ភាគីទាំងពីរ បានគោរព ទុកចិត្ត យោគយល់និងគាំទ្រគ្នា ដែលកំពុងជំរុញទំនាក់ទំនងទ្វេរភាគីចូលក្នុងអំឡុងពេលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។
លោកបានបញ្ជាក់ជាថ្មី ចំពោះការគាំទ្ររបស់ប្រទេសចិន សម្រាប់ស្វ័យភាពជាយុទ្ធសាស្ត្ររបស់អឺរ៉ុប ដែលកំពុងជំរុញឲ្យប្រទេសសហភាពអឺរ៉ុបរួមទាំងប្រទេសហុងគ្រីការពារពហុភាគីនិយមពិតប្រាកដ ជំរុញប្រជាធិបតេយ្យបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ និងជំរុញប្រព័ន្ធអភិបាលកិច្ចឆ្ពោះទៅរកគោលដៅសមហេតុផល។
លោក Szijjarto និយាយថាកិច្ចសហប្រតិបត្តិការ ចិន-ហុងគ្រី និងចិន-អឺរ៉ុប គឺជាឱកាសមួយជាជាងហានីភ័យ ហើយប្រទេសហុងគ្រីស្វាគមន៍ការវិនិយោគដែលកើនឡើងរបស់ប្រទេសចិននៅក្នុងប្រទេស ត្រៀមពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិន ក្នុងវិស័យជាច្រើនដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឈានទៅរកកម្រិតថ្មីមួយ៕