រុស្ស៊ី៖ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានឲ្យឹងថា អតីតបុគ្គលិកម្នាក់របស់ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងប្រទេសរុស្ស៊ី ត្រូវបានឃុំខ្លួននៅក្នុងមជ្ឈមណ្ឌលឃុំឃាំងទីក្រុងមូស្គូ ពីបទរួមគំនិត។
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថា លោក Robert Shonov ត្រូវបានចាប់ខ្លួនដោយអង្គភាពសន្តិសុខសហព័ន្ធសហព័ន្ធរុស្ស៊ី ហើយត្រូវបានបញ្ជូនត្រឡប់ទៅកាន់មជ្ឈមណ្ឌលឃុំឃាំងបណ្តោះអាសន្ន។

ទីភ្នាក់ងារ និយាយថា លោកប្រឈមការជាប់ពន្ធនាគារ៨ឆ្នាំ។ ស្ថានទូតបានប្រាប់សារព័ត៌មានរ៉យទ័រថា ស្ថានទូតបានដឹងពីការរាយការណ៍នោះ ប៉ុន្តែពុំមានអ្វីបន្ថែមដើម្បីបែងចែកនៅពេលនេះ។
យោងតាមការរាយការណ៍របស់សារព័ត៌មាន TASS បានឲ្យដឹងថា លោក Shonov ត្រូវបានឃុំខ្លួននៅក្នុងទីក្រុងកំពង់ផែ Valdivostok ហើយបន្ទាប់ពីការសាកសួរ លោកត្រូវបានចោទប្រកាន់ដោយមានការសហការលើគោលការណ៍សម្ងាត់ជាមួយរដ្ឋបរទេស ឬអន្តរជាតិ ឬអង្គការបរទេស។

ទីភ្នាក់ងារសារព័ត៌មាន បាននិយាយថា ក្រុមមន្ត្រី បានស្នើសុំឲ្យឃុំខ្លួន លោក Shonov រយៈពេល៣ខែ។ ពុំមានកាលបរិច្ឆេទរបស់តុលាការត្រូវបានកំណត់ឡើយ។ អ្នកសារព័ត៌មានអាមេរិក លោក Evan Gershkovich ជាអ្នកដែលត្រូវបានចាប់ខ្លួនកាលពីខែមីនា ខណៈបម្រើការឲ្យសារព័ត៌មាន the Wall Street Journal ត្រូវបានចោទប្រកាន់ពីបទចារកម្ម ក៏ត្រូវបានឃុំខ្លួននៅពន្ធនាគារ Lefortovo នៅក្នុងទីក្រុងមូស្គូ។