យោធាមីយ៉ាន់ម៉ា ត្រៀមជំនួយសង្រ្គោះបន្ទាន់សម្រាប់តំបន់រងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូន Mocha

2023/05/16 08:37:50 pm        304

ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានបង្ហាញរូបភាពដែលយោធាត្រៀមការផ្គត់ផ្គង់ជំនួយ​សង្រ្គោះ​បន្ទាន់​សម្រាប់តំបន់រងផលប៉ះពាល់ដោយសារព្យុះស៊ីក្លូន Mocha នៅក្នុងប្រទេសមួយនេះ ។

យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ការផ្គត់ផ្គង់ជំនួយសង្រ្គោះបន្ទាន់ នឹងត្រូវចែកចាយ​តាមមធ្យោបាយដឹកជញ្ជូនជាច្រើនទៅកាន់តំបន់រងផលប៉ះពាល់ តាមការបញ្ជារបស់មេដឹកនាំ​របបយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ព្យុះស៊ីក្លូន Mochaដែលបានបោកបក់​ឆ្លងកាត់​តំបន់​ឆកសមុទ្រ​បឹងហ្គាល់ បានបណ្តាលឲ្យមនុស្ស ២៩នាក់ បាត់បង់ជីវិតនៅមីយ៉ាន់ម៉ា និងមនុស្ស​រាប់សិបនាក់ផ្សេងទៀតរងរបួស ។

ប្រជាពលរដ្ឋក្នុងតំបន់និយាយថា ទោះបីជាយ៉ាងណាក៏ដោយ ជំរំជនភៀសខ្លួននៅតំបន់ភាគ​អាគ្នេយ៍​ប្រទេសបង់ក្លាដែស ​សម្រាប់ជនមូស្លីមរ៉ូហ៊ីងយ៉ាមកពីសហភាពមីយ៉ាន់ម៉ា បានគេចផុត​ពីព្យុះដ៏អាក្រក់មួយនេះ ​បើទោះបីជាខ្ទមធ្វើពីដើមឫស្សីជាច្រើនខ្នង រងការខូចខាតក៏ដោយ ។

រដ្ឋ Rakhine ដែលហែកហួរដោយសារជម្លោះជាមួយយោធាមីយ៉ាន់ម៉ា រងគ្រោះធ្ងន់ធ្ងរខ្លាំង​ដោយ​សារព្យុះ Mocha ជាទីដែលខ្យល់បក់ក្នុងល្បឿន ២១០គ.ម ក្នុង១ម៉ោង ធ្វើឲ្យប៉ើងដំបូលផ្ទះ ហើយភ្លៀងបង្កឡើងដោយសារព្យុះ ​បានជន់លិចទីក្រុងSittwe កាលពីថ្ងៃអាទិត្យ ។

ទូរទស្សន៍ Myawaddy TV គ្រប់គ្រងដោយយោធា ​រាយការណ៍ថាលំនៅឋានប្រជាពលរដ្ឋជាង ៨៥០ខ្នង ​សាលារៀន ៦៤ខ្នង មណ្ឌលសុខភាព ១៤កន្លែង ​និងប៉មអគារសហគមន៍៧ខ្នង នៅ​មីយ៉ាន់ម៉ា ត្រូវបានបំផ្លិចបំផ្លាញ ឬរងការខូចខាតដោយសារព្យុះ Mocha ដែលស្ថិតក្នុង​ចំណោម​ព្យុះដ៏ខ្លាំងក្លាបំផុតបោកបក់មកលើប្រទេសមួយនេះ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។

ដោយឡែក អ្នកនាំពាក្យកងកម្លាំងជីវពលកងទ័ពអារ៉ាកាន់ ​នៅរដ្ឋ Rakhineនិយាយថា ពួកគេ​ប្រើប្រាស់សម្ភារៈទំនាក់ទំនងរបស់ខ្លួន ​ដើម្បីប្រមូលព័ត៌មានពីផលប៉ះពាល់ដោយសារព្យុះ ពីព្រោះថា​បណ្តាញទំនាក់ទំនងស៊ីវិល​ ត្រូវបានបង្អាក់យ៉ាងធ្ងន់ធ្ងរ ។

ការិយាល័យមនុស្សធម៌អង្គការសហប្រជាជាតិ(OCHA)និយាយថា ​មនុស្សប្រហែល ៦លាននាក់ នៅ​ក្នុងតំបន់ ត្រូវការជំនួយមនុស្សធម៌រួចទៅហើយ ​មុនពេលព្យុះបោកបក់មកដល់ ពោល​គឺនៅក្នុងចំណោមពលរដ្ឋ ១,២លាននាក់​ ដែលបាន​ជម្លៀស​ខ្លួនក្នុងប្រទេស ដើម្បីរត់គេច​ចេញពីជម្លោះជនជាតិភាគតិច ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm