លោក Rudy Giuliani ត្រូវបានប្តឹងពីបទរំលោភផ្លូវភេទ​

2023/05/16 11:38:42 pm        441

​អតីត​សហការី​របស់លោក Rudy Giuliani កំពុង​ប្តឹង​លោក​ពីបទ​រំលោភ​ផ្លូវភេទ និង​អំពើ​ខុសឆ្គង​ផ្សេងទៀត ដោយ​ចោទប្រកាន់​អតីត​អភិបាលក្រុង​ញូវយ៉ក​រូបនេះ​ថា​ជួល​នាង​ឱ្យបំពេញ​ចំណង់​ផ្លូវភេទ​របស់ខ្លួន​។​

​នៅក្នុង​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ដែល​បានដាក់​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ញូវយ៉ក អ្នកនាង Noelle Dunphy បាន​និយាយថា​លោក Giuliani បានចាប់ផ្តើម​បំពាន​ខ្លួន​នាង​ស្ទើរតែ​ភ្លាមៗ​បន្ទាប់ពី​ការជួល​នាង​ក្នុង​ខែមករា ឆ្នាំ ២០១៩ ឲ្យ​ធ្វើជា​នាយក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​។ អ្នកនាង​បាន​អះអាងថា លោក Giuliani បានបញ្ជាក់​យ៉ាងច្បាស់​ថា​ការបំពេញ​តម្រូវការ​ផ្លូវភេទ​របស់លោក​គឺជា "​តម្រូវការ​ដាច់ខាត​" នៃ​ការងារ​របស់​នាង​។​

​យោងតាម​ពាក្យបណ្តឹង លោក​Giuliani បាន​សន្យាថា​នឹង​បង់ប្រាក់​ឱ្យ​អ្នក​កនាង Dunphy ចំនួន ១ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​ធ្វើជា​តំណាងឱ្យ​នាង​ដោយ​ឥតគិតថ្លៃ​ក្នុង​បញ្ហា​ផ្លូវច្បាប់​ដាច់ដោយឡែក​ផ្សេងទៀត​ទាក់ទង​នឹង​ការរំលោភបំពាន​ក្នុង​គ្រួសារ ប៉ុន្តែ​លោក​បាន​និយាយថា ប្រាក់​ឈ្នួល​របស់​នាង​ត្រូវតែ​ពន្យារពេល ហើយ​ការងារ​របស់​នាង​ត្រូវបាន​រក្សាទុក​ជាសម្ងាត់ ព្រោះ​រឿងរ៉ាវ​ទាំងនោះ​អាច​នឹង​បង្កបញ្ហា​ដល់​ដំណើរការ​លែងលះ​របស់​លោក​នៅពេល​ក្រោយ​។

​ពាក្យបណ្តឹង​នោះបាន​និយាយថា អ្នកនាង​Dunphy ទទួលរង "​សម្ពាធ​យ៉ាងខ្លាំង​" ក្នុងការ​ធ្វើតាម​ការទា​ម​ទារ​របស់លោក Giuliani និង​បាន​ពិពណ៌នា​អំពី​ករណី​មួយ​ដែល​លោក​បាន​បង្ខំ​នាង​ឱ្យ​ធ្វើការ​រួមភេទ​តាម​មាត់​លើ​រូបលោក ដែល​ប្រឆាំងនឹង​ឆន្ទៈ​របស់​នាង​៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm