
សត្វស្លុត ដែលមានសភាពស្លេកស្លាំង ខ្វះអាហារូបត្ថម្ភ និងទទួលរងការថយចុះកម្តៅ ត្រូវបានជួយសង្គ្រោះដោយក្រុមឧទ្យានជាតិនៅទីក្រុង Arequipa ភាគខាងត្បូងប្រទេសប៉េរូ កាលពីថ្ងៃសុក្រ (១២ ឧសភា)។
នៅពេលជួយសង្គ្រោះ សត្វស្លុតញីមួយក្បាលមានសីតុណ្ហភាពរាងកាយ ២១ អង្សារសេ (៦៩,៨ អង្សាហ្វារិនហៃ) ហើយត្រូវបានគេដាក់ក្នុងកន្លែងការពារមេរោគដើម្បីបង្កើនកម្ដៅ និងសំណើមសិប្បនិមិត្តដូចនៅក្នុងព្រៃ ដើម្បីធានាដល់សុខភាពរបស់វា។
យោងតាមបសុពេទ្យមកពីមន្ទីរសេវាព្រៃឈើ និងសត្វព្រៃជាតិរបស់ប្រទេសប៉េរូ សត្វនេះស៊ីចំណីមិនគ្រប់គ្រាន់ និងមានសញ្ញានៃការធ្វើទុក្ខបុកម្នេញលើរាងកាយរបស់វា។
អ្នកគ្រប់គ្រងមន្ទីសេវាព្រៃឈើ និងសត្វព្រៃជាតិរបស់ប្រទេសប៉េរូ លោក Luis Felipe Gonsalez បាននិយាយកាលពីថ្ងៃចន្ទ (១៥ ឧសភា)ថា សត្វស្លុតនេះកំពុងជាសះស្បើយឡើងវិញ និងមានស្ថេរភាព ប៉ុន្តែនឹងនៅតែស្ថិតក្រោមការតាមដានបន្តទៀត។
សត្វនេះនឹងនៅក្នុងកន្លែងព្យាបាលរយៈពេលពី ១៥ ទៅ ៣០ ថ្ងៃដោយទទួលបានការព្យាបាលនិងស្តារសុខភាពឡើងវិញដើម្បីលែងចូលព្រៃនៅខែក្រោយនេះ៕