
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានស្វាគមន៍សមភាគីអ៊ីតាលីរបស់ខ្លួនគឺលោក Guido Crosetto ជាមួយនឹងក្បួនយោធាកិត្តិយសក្នុងដំណើរទស្សនកិច្ចដំបូងរបស់លោកកាលពីថ្ងៃចន្ទ (១៥ ឧសភា)។ រដ្ឋមន្ត្រីទាំងពីរបានដាក់កម្រងផ្កានៅវិមានអនុស្សាវរីយ៍ Bundeswehr មុនពេលធ្វើដំណើរទៅទទួលទានអាហារពេលល្ងាច។
យោងតាមក្រសួងការពារជាតិអាល្លឺម៉ង់ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីទាំងពីរត្រូវគេរំពឹងថានឹងផ្តោតសំខាន់លើការគាំទ្រអ៊ុយក្រែន កិច្ចប្រជុំកំពូលរបស់អង្គការណាតូនាពេលខាងមុខ និងការពង្រឹងឱកាសពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប។ លោក Pistorius និង លោក Crosetto ក៏ត្រូវគេរំពឹងថា នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាវុធទ្វេភាគីផងដែរ៕