
ក្រុមអ្នកតវ៉ាបានរំខានសុន្ទរកថារបស់រដ្ឋមន្ត្រីមហាផ្ទៃចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ (១៥ ឧសភា) ខណៈដែលលោកស្រីបាននិយាយអំពីការដោះស្រាយការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងចក្រភពអង់គ្លេស។
អ្នកតវ៉ាពីរនាក់មកពីក្រុមបរិស្ថាន Extinction Rebellion បានស្រែកចេញពីហ្វូងអ្នកមើល ខណៈដែលលោកស្រី Suella Braverman បានថ្លែងសុន្ទរកថាទៅកាន់សន្និសីទអភិរក្សជាតិក្នុងទីក្រុងឡុងដ៍។ អ្នកតវ៉ាទាំងពីរនាក់ ត្រូវបានបណ្ដេញចេញពីអគារដោយលោកស្រី Braverman ហើយលោកស្រីនិយាយលេងសើចបន្ទាប់ពីការនាំខ្លួនជនទាំងពីរនោះចេញរួចថា "មានអ្នកណាតវ៉ាទៀតទេ?
នៅមុននោះបន្តិចនៅក្នុងព្រឹត្តិការណ៍ដដែលមានអ្នកតវ៉ាម្នាក់ទៀតមកពីក្រុមបរិស្ថាន Extinction Rebellion បានកាត់ប្រសាសន៍សមាជិកសភាលោក Jacob Rees-Mogg នៅពេលលោកថ្លែងសុន្ទរកថា។
សុន្ទរកថារបស់លោកស្រី Braverman ផ្តោតលើការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដែលជាអាទិភាពសំខាន់មួយនៅក្រោមរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak។
លោកស្រីបាននិយាយថា នេះមិនមែនជាការរើសអើងជាតិសាសន៍ទេក្នុងការចង់គ្រប់គ្រងព្រំដែនរបស់ខ្លួន។
ជនអន្តោប្រវេសន៍ជាង ៤៥.០០០នាក់ បានទៅដល់តាមទូកតូចៗនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេសកាលឆ្នាំ ២០២២ ជាមួយនឹងតួលេខដែលត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ឆ្នាំ ២០២៣ ៕