បាល់ទាត់៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ UEFA Champions League នៅទីក្រុង Istanbul ប្រទេសទួរគី UEFA គ្មានគំរោងផ្លាស់ប្តូរឡើយ ទោះប្រទេសទួរគីបច្ចុប្បន្នកំពុងស្ថិតក្នុងស្ថានភាពបិទខ្ទប់ក៏ដោយ។
Manchester City និងត្រូវជួបក្រុមរួមលីគអង់គ្លេសតោខៀវ Chelsea នៅថ្ងៃទី២៩ ខែឧសភាពនេះ។ មុននេះមានសារព័ត៌មានមួយចំនួនបានលើកឡើងថា កីឡដ្ឋាន Wembley ទីក្រុងឡុងដ៍ចក្រភពអង់គ្លេសបានក្លាយជាបេក្ខភាពទី១ ប្រសិនមានការផ្លាស់ប្តូរពិតមែន។ យ៉ាងណាក្តី UEFA បានបញ្ជាក់ច្បាស់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា នឹងមិនមានការប្រែប្រួលឡើយ ហើយកីឡដ្ឋាន Wembley ទៀតសោតក៏មានរវល់នៅថ្ងៃនោះដែរ គឺការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-Off រកកៅអីឡើងពី League Championship មក Premier League។ UEFA ក៏កំពុងធ្វើការជិតស្និតជាមួយសហព័ន្ធកីឡាបាល់ទាត់ទួរគីផងដែរ ដើម្បីធានាអោយបានថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Ataturk Stadium មានសុវត្ថិភាព៕
អត្ថបទ៖នាង សុភាវុធ