យោងតាមការស្ទង់មតិចុងក្រោយរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវ Ipsos poll លោកប្រធានាធិបតីអាមេរិក Joe Bidenនៅតែបន្តមានប្រជាប្រិយភាពនាំមុខលើគូប្រជែងដ៏មានសក្ដានុពលមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump និង លោក Ron DeSantis ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ ជិតចូលមកដល់ ។

ប៉ុន្តែមានបញ្ហាប្រឈមធំៗជាច្រើន ដែលលោកប្រធានាធិបតី ត្រូវដោះស្រាយដូចជាស្ថានភាពព្រំដែនកាន់តែធ្ងន់ធ្ងរនៅភាគខាងត្បូងសហរដ្ឋអាមេរិក ។
ក្នុងចំណោមអ្នកចុះឈ្មោះបោះឆ្នោត លោក Biden បាននាំមុខ លោកTrump ដែលជាប្រធានាធិបតីកាន់តំណែងមុនរបស់លោក ចំនួន៧% នៅក្នុងការប្រកួតប្រជែងសម្មតិកម្ម ៤៤%ទល់នឹង៣៨% ជាការមានប្រៀបដែលបានបង្ហាញគម្លាតកាន់តែឆ្ងាយក្នុងរយៈពេលនប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
នៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters និង Ipsos pollកាលពីពាក់កណ្ដាលខែមីនា លោក Biden បាននាំមុខលោក Trump ៥ ពិន្ទុ បន្ទាប់ពីតាមពីក្រោយលោក ៣ពិន្ទុកាលពីខែកុម្ភៈ។
ការស្ទង់មតិចុងក្រោយ ប្រមូលបានឆ្លើយតបទូទាំងប្រទេសពីក្រុមយុវជនចំនួន៤.៤១០នាក់ ។
នៅក្នុងការប្រកួតប្រជែងជុំជម្រុះដំបូងនៅក្នុងគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ លោក Trump នៅតែបន្តការនាំមុខលើលោក DeSantis អភិបាលរដ្ឋ Florida ដែលត្រូវគេរំពឹងថានឹងប្រកាសបេក្ខភាពរបស់លោកនៅក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ៕