យោងតាមឯកសារបណ្តឹងនិយតកម្មកាលពីថ្ងៃអង្គារ ធនាគារ Credit Suisse Group AG ប្រឈមនឹងការរឹតត្បិតដ៏តឹងរ៉ឹងលើសមត្ថភាពបស់ខ្លួនក្នុងការធ្វើពាណិជ្ជកម្ម រហូរដល់លទ្ធកម្មរបស់ខ្លួនដែលទទួលយកដោយធនាគារគូប្រជែង UBS Group AG ត្រូវបញ្ចប់បានរួចរាល់។

ឯកសារនេះបានបង្ហាញថា ក្នុងករណីខ្លះ បើគ្មានការយល់ព្រមពីធនាគារUBS ជាមុន ធនាគារ Credit Suisse មិនអាចផ្តល់កម្ចីឥណទានថ្មី ឬចំនួនកំណត់កម្ចីឥណទានដែលមានទឹកប្រាក់លើសពី១០០លានហ្វ្រង់ស្វីស ឬស្មើ១១៣លានដុល្លារអាមេរិក ដល់អ្នកខ្ចីកម្រិតវិនិយោគ ឬច្រើនជាង ៥០ លានហ្វ្រង់ដល់អ្នកខ្ចីកម្រិតមិនមែនជាការវិនិយោគបានទេ ។
លើសពីនេះទៀត ធនាគារ Credit Suisse មិនអាចចំណាយមូលធនលើសពី១០ លានហ្វ្រង់ ឬចូលទៅក្នុងកិច្ចសន្យាជាក់លាក់ដែលមានតម្លៃលើសពី៣លានហ្វ្រង់ក្នុងមួយឆ្នាំបានទេ។
ឯកសារនេះក៏បានបង្ហាញដែរថា ធានាគារ Credit Suisse មិនអាចបញ្ជា "ការធ្វើវិសោធនកម្ម" ណាមួយចំពោះលក្ខខណ្ឌបុគ្គលិក និងគោលការណ៍របស់ខ្លួន រួមទាំងសិទ្ធិទទូលប្រាក់បំណាច់ និងសោធននិវត្តន៍បានឡើយ ខណៈការច្របាច់បញ្ចូលគ្នា កំពុងដំណើរការ។
ធនាគារ UBS កំពុងស្ថិតក្នុងដំណើរដាក់បញ្ចូលគ្នានូវគូប្រជែងដ៏សំខាន់របស់ខ្លួនបន្ទាប់ពីការទិញយកធនាគារនេះក្រោមការរៀបចំរបស់រដ្ឋាភិបាលក្នុងខែមីនា៕