នគរបាលនិយាយថា ក្មេងជំទង់នៅរដ្ឋញូវម៉ិកស៊ីកូ បានទិញកាំភ្លើងប្រភេទ AR ដោយស្របច្បាប់ មុនពេលបាញ់បោះដោយសេរី

2023/05/17 06:01:13 pm        547

នគរបាលបាននិយាយកាលពីថ្ងៃអង្គារថា ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់ស្ត្រីវ័យចំណាស់បីនាក់ នៅពេលរូបគេកំពុងដើរក្រវែលចុះឡើងនៅម្ដុំសង្កាត់មួយនៃរដ្ឋញូវម៉ិកស៊ីកូ ដោយបាញ់រះតម្រង់រថយន្ត ក្នុងសប្តាហ៍នេះ បានទិញកាំភ្លើងវែងស្របច្បាប់ ជាអាវុធមួយដើម ក្នុងចំណោមអាវុធទាំងបីដើម ដែលរូបគេបានប្រើក្នុងការបាញ់ទាំងកម្រោលនេះ ដោយការប្រព្រឹត្តរបស់យុវវ័យរូបនេះ មានរយៈពេល១ខែ បន្ទាប់ពីចូលដល់វ័យ១៨ឆ្នាំ។

ជនសង្ស័យ ដែលការបាញ់បោះដោយសេរី កាលពីព្រឹកថ្ងៃចន្ទ នៅតាមចន្លោះតំបន់លំនៅឋានមួយនៅក្រុង Farmington រដ្ឋញូវម៉ិកស៊ីកូ បានបញ្ចប់ នៅពេលដែល​នគរបាលបានបាញ់សម្លាប់ ​និងត្រូវបានគេកំណត់អត្តសញ្ញាណជាសាធារណៈ កាលពីថ្ងៃអង្គារថា​មានឈ្មោះ Beau Wilson វ័យ ១៨ឆ្នាំ ជាសិស្សនៅវិទ្យាល័យ Farmington។

នគរបាលបានឲ្យដឹងថា ក្មេងជំទង់ Wilson បានធ្វើដំណើរដោយថ្មើរជើងតាមកំណាត់ផ្លូវមួយ ដោយបាញ់មិនរើសមុខដាក់រថយន្តនានា ដែលក្នុងនោះ លំនៅឋានមួយចំនួន ក៏ត្រូវគ្រាប់កាំភ្លើងផងដែរ មុនពេលនគរបាលបានឃើញ និងដេញតាមជនល្មើសនៅខាង​ក្រៅព្រះវិហារមួយ​ រហូតដល់មានការបាញ់តគ្នាជាមួយ Wilson ដើម្បីបញ្ឈប់ការរុលទៅ​មុខរបស់រូបគេ។

ខ្សែវីដេអូបង្ហាញថា Wilson ដែលស្លៀកពាក់ពណ៌ខ្មៅ ដើរជុំវិញផ្លូវចូលព្រះវិហារកាន់អ្វីមួយដែល​ទំនង​ជាកាំភ្លើងជាមួយនឹងបង់អាចផ្ទុកគ្រាប់បានច្រើន មុនពេលដែលជនល្មើសត្រូវបាន​បាញ់សម្លាប់។

លោក Kyle Dowdy នាយរងនគរបាលក្រុង Farmington បានប្រាប់ក្នុងសន្និសីទសារព័ត៌មានខ្លី កាលពីថ្ងៃអង្គារថា ទង្វើរបស់ខ្មាន់កាំភ្លើង ​ទំនងចេះតែបាញ់ព្រាវៗប៉ុណ្ណោះដោយពុំមានគោលដៅ​ជាក់លាក់ ឬហេតុផល ដែលយើងអាចកំណត់អត្តសញ្ញាណបាននៅពេលនេះទេ។

នគរបាល បាននិយាយថា ​មនុស្សបួននាក់ផ្សេងទៀត នៅក្នុងរថយន្ត ដែលត្រូវបានវាយប្រហារ​ដោយកាំភ្លើង បានរងរបួស រួមជាមួយនឹងមន្ត្រីនគរបាលពីរនាក់ ដែលត្រូវបានអនុញ្ញាតឲ្យចេញ​ពីមន្ទីរពេទ្យក្នុងតំបន់ ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm