WTO៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក បានស្វាគមន៍កាយវិការរបស់សហរដ្ឋអាមេរិកចំពោះការគាំទ្រសិទ្ធិប្រកាសនីយបត្រ សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 និងបានជំរុញឲ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ចាប់ផ្ដើមដំណើរការចរចាឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
ប្រមុខអង្គការពាណិជ្ជកម្មពិភពលោក លោកស្រី Ngozi Okonjo-Iweala បានប្រាប់រដ្ឋជាសមាជិកថា លោកស្រីបានស្វាគមន៍យ៉ាងកក់ក្ដៅនូវឆន្ទៈរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមជាមួយនឹងអ្នកទាមទារឲ្យផ្អាក ចំពោះកិច្ចព្រមព្រៀងកម្មសិទ្ធិបញ្ញាលើទម្រង់ពាណិជ្ជកម្ម របស់អង្គការពាណិជ្ជកម្មពិភពលោក។ លោកស្រីបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ អានដោយអ្នកនាំពាក្យរបស់អង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីកិច្ចប្រជុំបិទទ្វារថា យើងចាំបាច់ត្រូវឆ្លើយតបបន្ទាន់ចំពោះជំងឺ COVID-19 ព្រោះពិភពលោកកំពុងតាមដាន ហើយមនុស្សកំពុងស្លាប់ជារៀងរាល់ថ្ងៃ៕
អត្ថបទ៖ សុខមាន