សហព័ន្ធវេជ្ជបណ្ឌិតស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារ៍ថា ចំនួនអ្នកស្លាប់ ក្នុងការប៉ះទង្គិចប្រដាប់អាវុធ រវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស បានកើនឡើងដល់៨២២នាក់។

អង្គការមិនមែនរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចំនួនអ្នកស្លាប់ជាជនស៊ីវិល ចាប់តាំងពីការប៉ះទង្គិចគ្នាបានចាប់ផ្តើម បានកើនឡើងដល់៨២២នាក់ និងរងរបួស ៣២.១៥នាក់។
សាក្សី បាននិយាយថា ការប៉ះទង្គិចគ្នាដោយផ្ទាល់បានផ្ទុះឡើង កាលពីថ្ងៃអង្គាររវាងអង្គភាពជាច្រើនរបស់កងទ័ពជាតិស៊ូដង់ និងអ្នកប្រយុទ្ធនៅក្នុងតំបន់ Jabra នៅភាគខាងត្បូងរដ្ឋធានី Khartoum និងតំបន់ Arkaweet, Al-Mamoura និងតំបន់ El-Jeraif នៅភាគខាងកើតរដ្ឋធានី។

កងកម្លាំងគាំទ្ររហ័ស បាននិយាយនៅក្នុងវីដេអូឃ្លីបដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍ថា ខ្លួនបានដណ្តើមជំរំ Al Kadro ទីក្រុង Bahri ជាជំរំធំមួយរបស់កងទ័ពជាតិស៊ូដង់ ដែលបានបដិសេធសេចក្តីថ្លែងការណ៍នេះ។
ប្រទេសស៊ូដង់ កំពុងមើលឃើញការប៉ះទង្គិចប្រដាប់អាវុធបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន រវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ក្នុងទីក្រុង Khartoum និងនៅតំបន់ផ្សេងទៀតចាប់តាំងពីថ្ងៃទី១៥ ខែមេសាមក។