អ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលល្បឿនលឿនជាងសំឡេង ស្របពេលមានការបាញ់ស្រោចយ៉ាងសន្ទាប់សំដៅមកលើទីក្រុងគីវកាលពីថ្ងៃអង្គារ។

ទីក្រុងគីវ និយាយថា ប្រព័ន្ធការពារដែនអាកាស បានស្ទាក់ចាប់ មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន៦គ្រឿង ដែលរុស្ស៊ី បានអះអាងថា អាចយកឈ្នះលើប្រព័ន្ធការពារដែនអាកាស ដែលមានស្រាប់ទាំងអស់។
មន្ត្រីនិយាយថា មីស៊ីលស្ថិតក្នុងចំណោមមីស៊ីលចំនួន១៨គ្រឿង មានប្រភេទខុសៗគ្នា ដែលបានបាញ់មកលើទីក្រុង នៅលំហអាកាសក្នុងរយៈពេលខ្លី។

រុស្ស៊ី បានបដិសេធថា មីស៊ីល Kinzhals របស់ខ្លួនពុំត្រូវបានបង្អាក់ដំណើរទេ និងបាននិយាយថា មីស៊ីលមួយគ្រឿង បានបំផ្លាញប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។
អ៊ុយក្រែនពុំបានធ្វើការអត្ថាធិប្បាយនោះទេ។ រុស្ស៊ី បានបង្កើនយុទ្ធនាការតាមអាកាសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានទម្លាក់គ្រាប់បែកលើរដ្ឋធានីរបស់អ៊ុយក្រែន ចំនួន៨លើករហូតមកដល់ ពេលនេះ ក្នុងខែនេះ មុនការវាយបកតាមការរំពឹងទុករបស់អ៊ុយក្រែន។
កាលពីល្ងាចថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា ទីក្រុងមូស្គូ ពុំបានបាញ់មីស៊ីល Kinzhal ច្រើនគ្រាប់ដូចដែលទីក្រុងគីវ បានអះអាងថាបានបាញ់ទម្លាក់នោះទេ។
ទោះជាយ៉ាងណា ប្រសិនបើការអះអាងរបស់អ៊ុយក្រែនជាការពិត ទីក្រុងមូស្គូនឹងមានអារម្មណ៍ខកចិត្តដែលអាវុធល្អបំផុតមកពីកងមីស៊ីលរបស់ខ្លួនអាចត្រូវបានស្ទាក់ចាប់។ នេះគឺជាផ្នែកមួយដ៏ធំដោយសារតែការបញ្ជូនមកដល់នៃប្រព័ន្ធការពារពីប្រទេសលោកខាងលិចដ៏ទំនើប រួមមានទំាងប្រព័ន្ធមីស៊ីល ប៉ាទ្រី យ៉ូតផងដែរ។