ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំគោលដៅ និងត្រៀមរថយន្តសង្រ្គោះបន្ទាន់ចំនួន១០០ ក្នុងពិធីបិទជាផ្លូវការព្រឹតិ្តការណ៍ប្រកួតកីឡាអាស៊ីអាគេ្នយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ពាំនាំការកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជូនក្រុមការងារគ្រូពេទ្យទាំងអស់ ដែលបានមកចូលរួមគ្នា ទាំងគ្រូពេទ្យ មកពីថ្នាក់កណ្តាល និងថ្នាក់ក្រោមជាតិ លើកលែងតែទីតាំងណាដែលមានការប្រកួត គឺយើងរក្សាទុកក្រុមការងារគ្រូពេទ្យ នៅទីតាំងនោះ ក្រៅពីនោះក្រុមការងារគ្រូពេទ្យ មានរថយន្តសង្រ្គោះបន្ទាន់ និងក្រុមគ្រូពេទ្យសង្រ្គោះមកជាមួយ។
សូមបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល បានរៀបចំគោលដៅរថយន្តសង្គ្រោះបន្ទាន់ក្នុងកម្មពិធីបិទកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សរុបចំនួន១០០គ្រឿង ក្នុងនោះប្រើប្រាស់រថយន្តសង្គ្រោះចំនួន ៧៨គ្រឿង, ប្រើប្រាស់រថយន្តគ្លីនិកចល័ត ៦គ្រឿង និងត្រៀមបំរុងរថយន្តសង្គ្រោះ១៦គ្រឿង។
រថយន្តសង្គ្រោះតាមដងផ្លូវចំនួន២១គ្រឿង និងគ្លីនិក ០២គ្រឿង រង្វង់មូលតាព្រហ្ម កែងស្ថានីយប្រេងតេលា, កែងផ្លូវជាតិលេខ ៦ និងដេប៉ូតេលាសូរិយាព្រែកលៀប, ផ្លូវជាតិលេខ៦ បត់ផ្លូវលីយ៉ុងផាត់ ទីបញ្ជាការ និងគ្លីនិកចល័តកំពង់ចាម, វិថីឈ្នះឈ្នះ ទល់មុខក្លោងទ្វារចូលសួនសត្វមានបញ្ជាការស្រាល, ទីបញ្ជាការស្រាលកន្លែងស្តង់លក់ដូរ វិថីឈ្នះឈ្នះ, ទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ, ស្ថានីយប្រេង PTT និងរង្វង់មូល ផ្លូវវិមានឈ្នះឈ្នះ នៅជិតគល់ស្ពានលីយ៉ុងផាត់ និងកែងផ្លូវចូលព្រែកតាសេក និងគ្លីនិកចល័តព្រៃវែង, កែងផ្លូវទំនប់កប់ស្រូវ (វិមានឈ្នះ ឈ្នះ)បត់ទៅហ្គ្រេនភ្នំពេញ, ស្ថានីយប្រេងសូគីមិច គល់ស្ពានបាល់ឡេ/ចំណតឡានក្រុង។
គោលដៅតាមដងផ្លូវរថយន្តសង្គ្រោះចំនួន ២១គ្រឿង និងមានរថយន្តគ្លីនិកចល័ត ២គ្រឿងតាមដងផ្លូវវិថីឈ្នះ ឈ្នះ(ចុងផ្លូវ), ពហុកីឡដ្ឋានជាតិមរតកតរជោ រថយន្តសង្គ្រោះ ៣២គ្រឿង និងរថយន្តគ្លីនិកចល័ត ៤គ្រឿង (ក្នុងបរិវេណស្តាត) និងប្រចាំការនៅតាមសណ្ឋាគារ ២៥គ្រឿង និងត្រៀមបំរុងនៅមន្ទីរពេទ្យជាតិមរតកតេជោសន្តិភាព ១៦គ្រឿង៕ អត្ថបទ រដ្ឋា




