បទវិភាគ៖ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់លោក កង សាវាង្ស

2023/05/17 08:13:09 pm        708

មានការចោទប្រកាន់ដោយគ្មានមូលដ្ឋានមួយពីមនុស្សមួយក្រុមតូចដែលស្រេចឃ្លានអំណាច​អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ដោយតែងពោលថា ជាបុគ្គលដែលស្រលាញ់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន នោះគឺលោក កង សាវាង្ស ដែលជាបុគ្គលិក ​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ដែល​ជា​អង្គការ​មិនមែនរដ្ឋាភិបាល​ដ៏​ចំណាស់​មួយ​ ដែល​ធ្វើកិច្ច​ការងារពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​តាមរយៈ​ការ​បោះឆ្នោត ចាប់តាំង​ពី​កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​លើក​ដំបូង​មកម្ល៉េះ និងបក្សពួករបស់លោក។

លោក កង សាវាង្ស តែងប្រើប្រាស់វោហារសព្វ របស់ខ្លួនដើម្បីបោកប្រាស់ក្រុមមនុស្ស​ស្មោះត្រង់​ដោយតែងតែតាំងខ្លួនជាអ្នកចេះអ្នកដឹងហើយទៅបង្រៀនអ្នកឯទៀត។ ថ្មីៗនេះលោកបានពោលថា «អ្នកខ្លះ​គាត់​លើកឡើង​ថា ​មិនហ៊ាន​ចូល​រួមទេ ដោយសារ​មាន​អាជ្ញាធរ​ក្នុងកន្លែង​ខ្លះ​បានប្រាប់​ថា ស្ថាប័ន [ខុមហ្វ្រែល] ហ្នឹង​ជា​ស្ថាប័ន​ប្រឆាំង​នឹង​រដ្ឋាភិបាល ឬក៏​ជា​ស្ថាប័ន​ដែល​ឃុបឃិត​នឹង​បរទេស​អីអ៊ីចឹង។ នេះ​ជារឿង​មួយ​ដែល​មាន​ការ​លំបាក​ដែរ។ ចំណុច​ដែលជា​ឧបសគ្គ​ធំ​សម្រាប់​ស្ថាប័ន​ដែល​បាន​លើកឡើង​ហ្នឹង​ក្នុង​ការ​ផ្តល់​លទ្ធភាព​ជូន​ពលរដ្ឋ​ហ្នឹង​គឺ គាត់​បាន​សម្តែងអំពីការ​ព្រួយបារម្ភ​ក្នុង​ការ​ចូលរួម​ហ្នឹង​ ខ្លាច​ក្រែង​លោ​មាន​ការ​ចោទប្រកាន់​លើ​ពួកគាត់​អី​ជាដើម»។​

លោក កង សាវាង្ស

បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ លោក កង សាវាង្ស បានលើកឡើងថា «ច្បាប់បោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រមិនបានកំណត់ថា គណបក្សត្រូវយកឯកសារដើមទៅចុះឈ្មោះឡើយ»។ តើការលើកឡើងរបស់លោកនេះសំអាងទៅលើអ្វីដែរទៅ ឬនិយាយដើម្បីតែបោកប្រាស់អ្នកមិនដឹងរឿង? យោងតាមការស្រាយបំភ្លឺរបស់​ក្រុមប្រតិកម្មព័ត៌មាន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា គ.ជ.ប មិនបានកែប្រែនីតិវិធីរបស់ខ្លួនទេ ហើយឯកសារដើមដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺមានដូចយោងក្នុងច្បាប់ ការណែនាំរបស់ក្រសួងមហាផ្ទៃ និង គ.ជ.ប។

តើមានច្បាប់ និងការណែនាំណាខ្លះដែលបានបញ្ជាក់អំពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនេះ?

បើយើងសង្កេតមើលទៅលើច្បាប់ និងការណែនាំមួយចំនួនយើងនឹងអាចមើលឃើញថា ការលើកឡើងខាងលើរបស់បុគ្គលិកអង្គការ​ខុមហ្វ្រែល គឺមានចេតនាចោទប្រកាន់ និងញុះញង់ ដោយយោងទៅតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងកថាខណ្ឌទី២ នៃមាត្រា ២៧ បានចែងថា «ដើម្បីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំង​តំណាង​រាស្ត្រជាផ្លូវការ គណបក្សនយោបាយ ត្រូវធ្វើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរ​ឈ្មោះបោះឆ្នោត តាមបែបបទកំណត់ដោយ គ.ជ.ប មក គ.ជ.ប យ៉ាងយូរ៧០ (ចិតសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត ដោយភ្ជាប់មកជាមួយនូវឯកសារចំនួន ១០ប្រភេទ ដោយប្រភេទទី១ គឺសេចក្តី​ចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហារផ្ទៃ ១ច្បាប់ តែម្ដង»។

ស្របពេលជាមួយគ្នានោះ សេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ស្ដីពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ និងសេចក្តីជូនដំណឹងលេខ ០៤៤ គ.ជ.ប ស.ជ.ណ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ពីការរៀបចំបែបបទសម្រាប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨​ បានបញ្ជាក់យ៉ាងច្បាស់នៅក្នុងខ្លឹមសារលិខិតដោយបានរំលេចថា «គណបក្សនយោបាយត្រូវភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»។

តើលោក កង សាវាង្ស មិនដឹង​ ឬធ្វើមិនដឹងអំពីអត្ថន័យនៃពាក្យ «សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃដែលតម្រូវឱ្យមានការបញ្ជាក់នីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ»? ដូច្នេះ​ ដើម្បីកុំឱ្យមិនដឹង និងចេះតែនិយាយតទៅទៀត យើងគប្បីគូសរំលេចផងដែរថា សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃដែល គ.ជ.ប តម្រូវក្នុងការដាក់ពាក្យ គឺសំដៅទៅលើប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្ម មិនមែនគ្រាន់តែថតចម្លង (កូពី) ជាការស្រេចនោះទេ។

គ្រាន់តែយើងជាប្រជាជនធម្មតាទៅបញ្ជាក់អត្តសញ្ញាណប័ណ្ណ ឬសំបុត្រ​កំណើត យើងបានដឹងទៅហើយថា ច្បាប់ដើម ជាតម្រូវការចាំបាច់សម្រាប់បញ្ជាក់​លិខិត​សម្រាប់ការ​ប្រើប្រាស់ជាផ្លូវការណាមួយ ទម្រាំខ្លួនជាអ្នកឈរឈ្មោះបោះឆ្នោតដោយប្រជាលរដ្ឋ និងអ្នកដែលប្រកាស់ក្ដែងៗថា ខ្លួនមានសម្ថភាពបណ្ដុះបណ្ដាលគេនោះ មិនដឹងទេឬទាក់ទង​ទៅនឹងបញ្ហាបញ្ជាក់ផ្លូវការបែបនេះ ស្របពេលដែលមានសេចក្ដីណែនាំជាច្រើន​អមជាមួយ​ទៀត​នោះ បើមិនទាំងដឹងច្បាស់អំពីនីតិវិធីបែបនេះផង តើអាចឈរឈ្មោះឱ្យប្រជាពលរដ្ឋបោះឆ្នោត​ដោយរបៀបណាទៅ? ជាងនេះទៅទៀត ក្រសួងមហាផ្ទៃក៏បានចេញសេក្ដីណែនាំលិខិតលេខ ៨៩៥ សជណ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ត្រេទី១ និងត្រេទី២ ដែលបានគូសបញ្ជាក់ក្នុងការជួយ​សម្របសម្រួលដល់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ របស់គណបក្ស​នយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ ​សម្រាប់យកទៅប្រើប្រាស់​តាមការចាំបាច់ដោយមិនគិតកម្រៃនោះឡើយ។

សេចក្ដីបំភ្លឺរបស់​ គ.ជ.ប

លោក កង សាវាង្ស កន្លងមកតែងតែរិះគុណជាបន្ត​បន្ទាប់​មក​លើការរៀបចំ រហូតដល់មិនចូលរួមសង្កេតការណ៍ថ្នាក់ជាតិនៅឆ្នាំ២០១៨ ព្រោះមិនមានបក្សពួករបស់ខ្លួននៅទីនោះ ពោលគឺគណបក្សសង្រ្គោះជាតិត្រូវបានរំសាយចោលដោយដីការរបស់តុលាការ។ រហូតដល់ឆ្នាំ២០២៣ នេះ លោកក៏បានសម្រេចចិត្តចូលរួមសង្កេតការណ៍ឡើងវិញដោយយកហេតុផលថា ដោយសារឆន្ទៈប្រជាពលរដ្ឋ។

តើដោយសារឆន្ទៈប្រជាពលរដ្ឋ​ ឬបក្សពួកមួយក្ដាប់តូចរបស់ខ្លួន? នេះបើតាមសង្កេតមើលឱ្យជិតទៅ គឺជា​មហិច្ឆតា​របស់បក្សពួករបស់លោក ដោយយើងអាច​និយាយបានថាពួកគេដឹងអំពីលទ្ធផលរួចទៅហើយ ថាមិនអាចទៅរួច ដូច្នេះពួកគេប្រឹងប្រែង​ចូលដើម្បីរិះគុណ ​និងធ្វើឱ្យអាប់អោនដល់កិត្តិយសរបស់ស្ថាប័នជាតិទៀតផង។

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល (Comfrel) លើកឡើងថា ​លោកមានការសោកស្តាយ បើសិនជាគណបក្សភ្លើងទៀនមិនមានវត្តមាន និងថា​ការណ៍នេះក៏នឹងអាចធ្វើឱ្យបាត់បង់សន្លឹកឆ្នោតដែរ ដោយសារតែមិនមាន​គណបក្ស​ជម្រើស​សម្រាប់អ្នកបោះឆ្នោតដែលគាំទ្រគណបក្សមួយនេះ។

ការពិតទៅគណបក្សដែលមិនទាំងដឹងអំពីនីតិវីធីនៃការចុះឈ្មោះផងនោះ មិនស័ក្តិសមនឹងទទួល​បានសន្លឹកឆ្នោតពីប្រជាពលរដ្ឋនោះឡើយ។ ហើយយើងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបានគ្រប់គ្នាផងដែរ មិនដូច្នោះទេ លោកអ្នកនឹងមានអាចបោះឆ្នោត​បានដូច​គណបក្សដែល​មិន​អាចចូលរួមបានអញ្ចឹងដែរ ព្រោះប្រទេសមានច្បាប់ដែលគ្រប់គ្នា​ត្រូវតែគោរព មិនមែនចេះតែនឹកឃើញហើយនិយាយនោះឡើយ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm