កីឡា​លើក​ទម្ងន់​កម្ពុជា​ទទួល​បាន​ឧបករណ៍​ហ្វឹកហាត់​ពី​សហព័ន្ធ​អន្តរជាតិ​

2021/05/07 06:10:56 pm        191

​លើក​ទម្ងន់៖ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា បាន​ទទួល​ការឧបត្ថម្ភ​នូវ​ឧបករណ៍​ហ្វឹកហាត់​ ពី​ស្ថាប័ន​អន្តរជាតិ​ចំនួន ២ គឺ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ​-IWF និង​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អាស៊ី​-AWF ដើម្បី​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​លើក​ទម្ងន់​កម្ពុជាឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែ​វិច្ឆិកា​ខាងមុខ និង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​តែម្ដង។​

​លោក សំ សុខ​យី អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០២១ សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ​-IWF បាន​ឧបត្ថម្ភ​សម្ភារៈដែល​ជា​ឧបករណ៍​ហ្វឹកហាត់ ​ដល់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជាមានតម្លៃ​ប្រមាណ ៦០០០​ដុល្លារ ហើយ​ជាមួយគ្នា​នោះ សហ​ព័ន្ធ​កីឡា​លើក​ទម្ងន់​អាស៊ី ក៏បាន​ឧបត្ថម្ភ​ឧបករណ៍​ហ្វឹកហាត់​ចំនួន ២​ឈុត​ផង​ដែរ។​ ​ក្នុងនាម​សហព័ន្ធ​ក្មេងខ្ចី​មួយ​នៅ​កម្ពុជា លោក​បាន​ចាត់​ទុក​ការឧបត្ថម្ភ​ពី​ស្ថាប័ន​អន្តរជាតិ​នេះ គឺជា​ការ​យក​ចិត្ត​ទុក​ដាក់​មួយ​ដ៏​សំខាន់ ដើម្បី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ កីឡា​លើក​ទម្ងន់​កម្ពុជាឲ្យ​កាន់តែ​រីកចម្រើន ស្រប​ពេល​សហព័ន្ធកំពុង​ពង្រឹង​ការ​ហ្វឹក​ហាត់​ទាំង​សមត្ថភាព និង​បច្ចេក​ទេស ដើម្បី​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមនា​ខែ​វិច្ឆិកា​ខាងមុខ។​

​គួរ​ដឹង​ថា ឆ្នាំនេះ​សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជាត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា អនុញ្ញាត​ឲ្យ​ប្រមូលផ្ដុំ​ក្រុម​ជម្រើស​ជាតិឆ្នាំ​២០២១ ដោយមាន​គ្រូ​បង្វឹក ២​នាក់ និង​កីឡាករ​-​កីឡា​ការិនី ៧​នាក់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​វៀតណាម ដែល​គ្រោង​ចាប់ផ្ដើម​ការប្រកួត​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិការហូតដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm