ជប៉ុនពង្រឹងសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលG7 កាន់តែខ្លាំង ក្រោយមានការវាយប្រហារនាយករដ្ឋមន្ត្រី

2023/05/17 11:26:14 pm        461

សន្តិសុខត្រូវបានរឹតបន្តឹងក្នុងកម្រិតខ្ពស់ នៅរាល់កិច្ចប្រជុំកំពូលរបស់ប្រទេសអ្នកមានទាំង៧ ឬ G7 ប៉ុន្តែប្រទេសម្ចាស់ផ្ទះជប៉ុន នៅឆ្នាំនេះ បានបញ្ជាក់កាន់តែច្បាស់ពីការរឹតបន្តឹងខ្លាំងជាគេបំផុត បន្ទាប់ពីមានការវាយប្រហារលើនាយករដ្ឋមន្ត្រី កាលពីខែមុន និងការធ្វើឃាតអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe ក្នុងឆ្នាំ២០២២។

បុគ្គលិកសន្តិសុខប្រហែល ២៤.០០០នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima ) ក្នុងអំឡុងកិច្ចប្រជុំកំពូលនេះ ដែលភាគច្រើនត្រូវបានបញ្ជូនមកពីផ្នែកផ្សេងទៀតនៃប្រទេស។

នៅមុនកិច្ចប្រជុំ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា នគរបាលល្បាត បាននិងកំពុងបង្កើនការត្រួតពិនិត្យ រវាងក្រុមអ្នកទេសចរនានា នៅក្នុងឧទ្យានសន្តិភាពដ៏ល្បីល្បាញរបស់ទីក្រុងភាគខាងលិច។ បុគ្គលិកសន្តិសុខក៏កំពុងជិះរថយន្តចុះឡើងតាមដងទន្លេ ដែលលាតសន្ធឹងតាមតំបន់នានា ដូចជាអគារដោមគ្រាប់បែកបរមាណូ (Atomic Bomb Dome) ដោយមានឧទ្ធម្ភាគចក្រហោះពីលើជាប្រចាំ។

វិធានការនេះបានពង្រីកទៅកាន់តែឆ្ងាយហួសពីទីក្រុង ដោយក្នុងនោះរួមទាំងទៅដល់រដ្ឋធានីតូក្យូ ដែលសារនៅលើប្រព័ន្ធរថភ្លើង ព្រមានពីការបង្កើនសន្តិសុខ សម្រាប់កិច្ចប្រជុំកំពូលនេះ។

ក្រុងសំខាន់ៗ ក្នុងប្រទេសជប៉ុន ជាទូទៅ មិនមានធុងសំរាម នៅទីសាធារណៈទេ ប៉ុន្តែបុគ្គលិកសន្តិសុខ បានបិទខ្ទប់កន្លែងផ្សេងៗ ដែលយល់ឃើញថា អាចបង្កការគំរាមកំហែង។ ទូដាក់កាក់ ដែលជាធម្មតាមាននៅក្នុងស្ថានីយ៍ជាច្រើន ត្រូវបានឲ្យផ្អាកដំណើរការ នៅស្ថានីយ៍ធំៗ ឆ្ងាយរហូតទៅដល់ទីក្រុងតូក្យូ។

ម៉ាស៊ីនលក់ទំនិញនៅលើជម្រករង់ចាំរថភ្លើងក្រោមដី ក៏ត្រូវបានដកតំណចរន្តឌុយចេញ និងបិទជិតស្រោបដោយក្រដាសកាសែត រួមជាមួយនឹងស្លាកសរសេរអក្សរសូមអភ័យទោស ដែលព្រមានថា ម៉ាស៊ីនទាំងនេះ នឹងមិនអាចប្រើបាននោះទេ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល សម្រាប់ហេតុផលសុវត្ថិភាព។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា សាលារៀនជាច្រើន និងស្ថាប័នផ្សេងៗទៀត បានជ្រើសរើសបិទទ្វារ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល។

មេដឹកនាំមកពីប្រទេសសមាជិក G7 ជប៉ុន សហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី និងសហភាពអឺរ៉ុប នឹងត្រូវបានចូលរួមដោយភ្ញៀវកិត្តិយស រួមមានប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi៕

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        38
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        48
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        43

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm