ហូរឡង់៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី Aung San Suu Kyi បានប្រឈមមុខនឹងការអំពាវនាវឱ្យ មីយ៉ាន់ម៉ាបញ្ឈប់អំពើប្រល័យពូជសាសន៍លើជនមូស្លីមរ៉ូហ៊ីងយ៉ា ខណៈដែលលោកស្រីដឹកនាំការពារប្រទេសរបស់លោកស្រីដោយផ្ទាល់ នៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ។
មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ាបានបន្តតតាំង ពាក្យចោទប្រកាន់នានាពីបទសម្លាប់រង្គាល និងការរំលោភ ខណៈរដ្ឋហ្កំប៊ីនៅអាហ្វ្រិកខាងលិចបានយករឿងក្តីនេះ ទៅប្ដឹងនៅឯតុលាការយុត្តិធម៌អន្តរជាតិក្នុងទីក្រុងឡាអេ។ មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសនៅទីក្រុងយ៉ាំងហ្គោន បានជួបជុំគ្នាដើម្បីគាំទ្រលោកស្រី Aung San Suu Kyi វ័យ ៧៤ឆ្នាំដែលមិនព្រមដោះស្រាយស្ថានភាពរបស់ជនជាតិរ៉ូហ៊ីងយ៉ា បានធ្វើឱ្យអាប់ឱនកេរ្តិ៍ឈ្មោះអន្តរជាតិរបស់លោកស្រី ដែលជានិមិត្តរូបនៃសិទ្ធិមនុស្ស។
ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ៧៤ម៉ឺននាក់បានភៀសខ្លួន ទៅកាន់ប្រទេសជិតខាងបង់ក្លាដែស បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមរបស់យោធាមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧ ដែលក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិ បានហៅរួចទៅហើយថាជាអំពើប្រល័យពូជសាសន៍។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសហ្គំប៊ីរលោក Abubacarr Tambadou បានប្រាប់ក្រុមចៅក្រមថា សូមប្រាប់ប្រទេសមីយ៉ាន់ម៉ាឱ្យបញ្ឈប់ការសម្លាប់ ដោយគ្មានការពិចារណាទាំងនេះ សូមបញ្ឈប់អំពើឃោរឃៅទាំងនេះ ដែលបន្តធ្វើឱ្យរន្ធត់ដល់មនសិការរួមគ្នារបស់យើង សូមបញ្ឈប់នូវអំពើប្រល័យពូជសាសន៍លើប្រជាជនខ្លួនឯង៕
អត្ថបទ៖ សុខមាន

