ពិភពលោក៖ ប្រទេសបារាំងបានចូលរួមជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការគាំទ្រឲ្យមានការបន្ធូរបន្ថយការការពារ ប្រកាសនីយបត្រលើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអាចជួយដល់បណ្ដាប្រទេសក្រីក្រ ឲ្យទទួលបានដូសវ៉ាក់សាំងកាន់តែច្រើន និងបង្កើនល្បឿនដើម្បីបញ្ចប់ការរាតត្បាតជំងឺសកល។

ខណៈដែលទទួលបានការគាំទ្រពីប្រទេស២ ជាមួយនឹងក្រុមហ៊ុនផលិតឱសថធំៗគឺជារឿងសំខាន់ តែឧបសគ្គជាច្រើននៅតែមាន។ ការគាំទ្រសម្រាប់ការការពារ ប្រកាសនីយបត្រវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក បានធ្វើឲ្យមានការផ្លាស់ប្ដូរជាច្រើនក្នុងជំហររបស់ខ្លួន ប៉ុន្តែមានប្រទេសមួយកំពុងបោះឆ្នោតប្រឆាំង នឹងការលើកលែងប្រកាសនីយបត្រ នឹងគ្រប់គ្រាន់ក្នុងការរារាំងកិច្ចខិតខំប្រឹងប្រែង នៅអង្គការពាណិជ្ជកម្មពិភពលោក។ ខណៈមានសេចក្តីប្រកាសរបស់រដ្ឋបាលលោក Biden កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមានក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗបានប្រកាសគាំទ្រជាសាធារណៈ នូវគំនិតតម្រូវឲ្យមានការលើកលែង ដែលលើកឡើងដោយប្រទេសឥណ្ឌា និងអាហ្វ្រិកខាងត្បូងកាលពីខែតុលានៅឯអង្គការពាណិជ្ជកម្មពិភពលោក។ លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅពេលចុះពិនិត្យមជ្ឈមណ្ឌលវ៉ាក់សាំងមួយកន្លែងថា លោកគាំទ្រយ៉ាងពេញទំហឹងលើឲ្យការបើក ឲ្យមានការបន្ធូរបបន្ថយកម្មសិទ្ធិបញ្ញានេះ។
លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morrison បានហៅជំហររបស់សហរដ្ឋអាមេរិកថា ជាដំណឹងដ៏ល្អ ប៉ុន្តែពុំបានឆ្លើយតបដោយផ្ទាល់ ចំពោះសំណួរទាក់ទងនឹងថា តើប្រទេសរបស់លោកនឹងគាំទ្រការប្រកាសនីយបត្រនេះដែរ ឬយ៉ាងណា។ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា ប្រទេសរបស់លោកនឹងគាំទ្រសំណើការប្រកាសនីយបត្រនេះ។ ក្រុមមន្ត្រីបាននិយាយថា ប្រទេសចំនួន៨០ ភាគច្រើនជាប្រទេសកំពុងអភិវឌ្ឍន៍បានគាំទ្រសំណើនេះ។ ប្រទេសចិន និងរុស្ស៊ីជាប្រទេសផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏សំខាន់ ២ផ្សេងទៀតពុំបានបង្ហាញជំហរទេ ប៉ុន្តែយល់ព្រមបើកឲ្យមានការពិភាក្សាបន្ថែមទៀត៕
អត្ថបទ៖ សុខមាន