សត្វប្រចៀវរកឃើញផ្លូវថ្មី ដើម្បីចម្លងវីរុស Nipah ទៅកាន់មនុស្ស

2023/05/18 12:29:47 am        360

រដ្ឋតំបន់ត្រូពិក Kerala របស់ប្រទេសឥណ្ឌា មានសារមួយជូនប្រជាពលរដ្ឋឲ្យចៀសវាងការទទួលទានផ្លែឈើដែលមានស្នាមក្រញ៉ាំ ឬខាំដោយសត្វប្រចៀវ។ ការព្រមានបែបនេះ ក្នុងគោលបំណងការពារការរីករាលដាលឆ្លងបន្ថែមទៀតវីរុសសម្លាប់មនុស្ស Nipah ដែលកំពុងស្វែងរកផ្លូវថ្មី និងគួរឲ្យព្រួយបារម្ភពីសត្វប្រចៀវ ដើម្បីចម្លងផ្ទាល់ទៅកាន់មនុស្ស។

កាលពីឆ្នាំ២០១៨ វីរុស Nipahបានសម្លាប់សមាជិកគ្រួសារលោក Muthalib ដែលរួមទាំងឪពុករបស់លោក និងបងប្រុស ២នាក់។ បងប្រុស Sabith របស់លោក ត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយជំងឺគ្រុនក្តៅ ក្អួតចង្អោ ប្រកាច់ ញាក់ និងក្អកខ្លាំង ។

គេចំណាយពេលជិត ២សប្តាហ៍ ក្រោយការស្លាប់របស់គាត់ ដើម្បីឲ្យគ្រូពេទ្យរកឃើញមូលហេតុដែលបណ្តាលឲ្យគាត់ស្លាប់។ ក្រោយមក មនុស្ស ២២នាក់ផ្សេងទៀត បានឆ្លងវីរុស Nipah ហើយមានតែ ២នាក់ប៉ុណ្ណោះ ក្នុងចំណោមពួកគេ បាននៅរស់។

ការស្វែងរកមូលហេតុនៅតំបន់ជិតខាងគ្រួសាររបស់គាត់ នាំឲ្យគេរកឃើញជម្រកសត្វប្រចៀវ និងប្រភេទសត្វប្រចៀវមួយចំនួន ទៀត ធ្វើតេស្តឃើញមានវីរុស Nipah។

លោក Muthalibនិយាយថា ពួកយើងមានដើមត្របែកច្រើនណាស់នៅផ្ទះ ដោយសារតែឪពុករបស់ខ្ញុំ ធ្លាប់ដាំវាច្រើនប្រភេទណាស់។ ដូច្នេះហើយ ពួកយើងមានដើមត្របែកច្រើនប្រភេទ នៅលើដីរបស់ពួកយើង។ ពួកយើងធ្លាប់ទទួលទានផ្លែត្របែកទាំងនេះ ពេលវាជ្រុះដី។ វាគឺជារឿងធម្មតាទេ កាលដែលតំបន់រស់នៅរបស់ពួកយើង មានផ្លែឈើជាច្រើនដូចជាផ្លែស្វាយ និងផ្លែឈើជាច្រើនមុខទៀត។ ពួកយើងមិនហូបស្វាយទេ បើសិនជាវាមានស្នាមខាំ ប៉ុន្តែ ផ្លែត្របែក ពួកយើងហូប ក្រោយចិតយកស្នាមខាំចេញ។

ផ្លែឈើគ្រាន់តែជាទ្រឹស្តីមួយដែលផ្តល់ជូនដោយក្រុមអ្នកវិទ្យាសាស្រ្តថាជាវិធីដែលលោក Sabith បានឆ្លងវីរុស Nipah។

សូមបញ្ជាក់ថា វីរុស Nipah អាចឆ្លងទៅកាន់មនុស្ស ពេលដែលពួកគេប៉ះនឹងវត្ថុរាវដែលមានវីរុស ដូចជា ទឹកមាត់ ទឹកនោម ឈាម និងដំណក់ទឹកក្នុងច្រមុះ ឬដំណក់ទឹកផ្លូវដង្ហើម។ នៅពុំទាន់មានវ៉ាក់សាំងបង្ការវីរុស Nipah នៅឡើយទេ ហើយក៏គ្មានវិធីព្យាបាលវីរុសមួយនេះដែរ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm