សមាជិកសភាគណបក្សសាធារណរដ្ឋ North Carolina បានទាត់ចោលសិទ្ធិជំទាស់ឬវ៉េតូរបស់អភិបាលរដ្ឋខាងប្រជាធិបតេយ្យ ក្នុងអនុម័តច្បាប់មួយកាលពីថ្ងៃអង្គារ (១៦ ឧសភា) ដែលកាត់បន្ថយគម្លាតពន្លូតកូនភាគច្រើននៅក្នុងរដ្ឋភាគខាងត្បូងដែលមានអាយុពី២០សប្តាហ៍ទៅ១២សប្តាហ៍វិញ។
ច្បាប់ហាមប្រាមការពន្លូតកូនបន្ទាប់ពីត្រីមាសទី ១ លើកលែងតែករណីរំលោភសេពសន្ថវៈ ការរួមភេទរវាងមនុស្សជាប់សាច់ឈាម ភាពមិនប្រក្រតីរបស់គភ៌ដែលគ្រោះថ្នាក់ដល់អាយុជីវិត និងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ។ វានឹងកាត់បន្ថយការនូវការអនុវត្តន៍នីតិវិធីនេះសម្រាប់ស្ត្រីរាប់លាននាក់នៅទូទាំងបណ្តារដ្ឋភាគខាងត្បូងសហរដ្ឋអាមេរិក ដែលរដ្ឋមួយចំនួន បានរឹតបន្តឹងយ៉ាងខ្លាំងចំពោះការពន្លូតកូន។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋអាចបដិសេធសិទ្ធិវ៉េតូដោយសារតែពួកគេមានសំឡេងភាគច្រើនលើសលប់ បីភាគប្រាំនៅក្នុងសភានីមួយៗ ដោយមានសំឡេង ៧២ ទល់នឹង៤៨ នៅក្នុងសភា និង ៣០ សំឡេងទល់នឹង ២០ សំឡេង នៅក្នុងព្រឹទ្ធសភា។ មុនពេលអភិបាលក្រុងលោក Roy Cooper បានប្រើសិទ្ធិជំទាស់នេះ វិធានការនេះត្រូវបានរុញឆ្លងសភានៅដើមខែឧសភា ក្នុងរយៈពេលតិចជាង ៤៨ ម៉ោងជាមួយនឹងការបោះឆ្នោតតាមជួរបក្ស។
វិធានការនេះតម្រូវឱ្យក្រុមគ្រូពេទ្យមានវត្តមាននៅពេលដែលថ្នាំពន្លូតកូនត្រូវបានផ្តល់ឱ្យទៅអ្នកជម្ងឺ ហើយតម្រូវឱ្យអ្នកដែលស្វែងរកការពន្លូតកូនតាមបែបវេជ្ជសាស្ដ្រ មានការពិគ្រោះដោយផ្ទាល់ជាមួយវេជ្ជបណ្ឌិត ៧២ ម៉ោងជាមុន។ បែបនោះនឹងធ្វើឱ្យស្ត្រីមកពីក្រៅរដ្ឋមានការលំបាកកាន់តែខ្លាំងក្នុងការពន្លូតកូននៅរដ្ឋ North Carolina ។
ការពន្លូតកូននៅរដ្ឋ North Carolina បានកើនឡើង ៣៧% ច្រើនជាងរដ្ឋដទៃទៀត ក្នុងរយៈពេលពីរខែដំបូងបន្ទាប់ពីសេចក្តីសម្រេច នេះបើយោងតាមការសិក្សាដោយអង្គការផែនការគ្រួសារសង្គម ជាអង្គការមិនរកប្រាក់ចំណេញដែលលើកកម្ពស់សិទ្ធិពន្លូតកូន និងការស្រាវជ្រាវ៕