បម្រែបម្រួលអាកាសធាតុធ្វើឲ្យអឺរ៉ុប្រឈមគ្រោះរាំងស្ងួតកាន់តែខ្លាំង និងខូចផលដំណាំ

2023/05/18 12:51:01 am        525

​តំបន់​ភាគខាងត្បូង​អឺរ៉ូប កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ខ្លាំង​អំឡុង​រដូវក្តៅ ដោយ​តំបន់​មួយចំនួន បាន​ជួប​កង្វះខាត​ទឹក​ប្រើប្រាស់​រួចទៅហើយៗ​ក្រុម​ប្រជាកសិករ រំពឹងថា​ពួកគេ​នឹង​ទទួលបាន​ទិន្នផល​ទាប​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​កន្លងមកនេះ ។

​ស្រប​ពេលដែល​បម្រែបម្រួល​អាកាសធាតុ ធ្វើ​ឲ្យ​តំបន់​មួយ​នេះ កាន់តែ​ក្តៅ និង​កាន់តែ​ស្ងួត​ជាង​មុន គ្រោះរាំងស្ងួត​ជាប់ៗ​គ្នា​រយៈពេល​ជាច្រើន​ឆ្នាំ បានធ្វើ​ឲ្យ​ហូត​អស់​ទុនបម្រុង​ទឹក​ក្រោម​ដី ។

​ដី​បាន​ប្រែក្លាយជា​ស្ងួត​ខ្លាំង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ តំបន់​ភាគខាងត្បូង​ប្រទេស​បារាំង ប្រទេស​អ៊ីតាលី និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅ​អាហ្វ្រិក​ខាងជើង ដូចជា​ប្រទេស​ទុយ​នី​ស៊ី ។

​នីវ៉ូទឹក​ទន្លេ និង​អាង​ស្តុ​ប​ទឹក​ទាប កំពុង​គំរាមកំហែង​ដល់​ការផលិត​ថាមពល​វា​រី​អគ្គិសនី​ក្នុង​រដូវក្តៅ​ឆ្នាំនេះ និង​ការទទួលបាន​ទឹកស្អាត ។

​ស្រប​ពេលដែល​សីតុណ្ហភាព​ហក់​ឡើង​ខ្ពស់​ខ្លាំង​អំឡុងពេល​រដូវក្តៅ ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​ព្រមាន​ថា អឺរ៉ុប​ស្ថិត​លើផ្លូវ​ឆ្ពោះទៅកាន់​រដូវក្តៅ​ខ្លាំង​មួយទៀត ក្រោយ​ទទួលរង​អាកាសធាតុ​ក្តៅ​បំផុត​ជាប់​កំណត់ត្រា​កាលពី​ឆ្នាំមុន ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​គ្រោះរាំងស្ងួត​សហភាព​អឺរ៉ូប និយាយថា វា​គឺជា​ស្ថានភាព​ក្តៅ​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​យ៉ាងហោច ៥០០​ឆ្នាំ​កន្លងមកនេះ ។

​លោក Wim Thiery គឺជា​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Vrije Universiteit Brussel​នៅក្នុង​ប្រទេស​បែលហ្ស៊ិក និយាយថា តំបន់​វាល​ខ្សាច់​សាហា​រ៉ា​ស្ងួត​បំផុត ដូចគ្នា​នឹង​ស្ថានភាព​អាកាសធាតុ​នៅ​តំបន់​ភាគខាងត្បូង​មេ​ឌី​ទែ​រ៉ា​ណេ កំពុងធ្វើដំណើរ​ឆ្ពោះទៅ​ទិស​ខាងជើង ហេតុ​ដូច្នេះហើយ​ពួកយើង​រំពឹងថា​នឹងមាន​ស្ថានភាព​អាកាសធាតុ​ស្ងួត​ជាង​មុន​នៅ​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​ទាំងមូល ហើយ​ស្ថានភាព​អាកាសធាតុ​បែបនេះ នឹង​បង្ក​ផលប៉ះពាល់​ច្រើន​ដល់​ក្រុម​ប្រជាកសិករ គ្រួសារ និង​ឧស្សាហកម្ម៕​

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm