
យន្តហោះជំនួយមនុស្សធម៌កាតាទីប្រាំមួយ បានចុះចតនៅកំពង់ផែ ផត ស៊ូដាន កាលពីថ្ងៃអង្គារ (១៦ ឧសភា) ខណៈដែលជំនួយនៅតែបន្តហូរចូលទៅក្នុងប្រទេសដែលរងគ្រោះដោយសង្គ្រាមមួយនេះ។
យន្តហោះនេះផ្ទុកដោយសម្ភារៈ និងបរិក្ខារពេទ្យប្រមាណ ៣៥តោន រួមទាំងថ្នាំ សម្ភារៈសង្គ្រោះ និងផ្លោកឈាម។
មន្ត្រីក្រសួងសុខាភិបាលស៊ូដង់ លោក Ibrahim El Nasser បាននិយាយថា “យន្តហោះនេះដឹកជំនួយដែលត្រូវការសម្រាប់ការវះកាត់ស្របពេលស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ូដង់ សម្ភារៈសង្គ្រោះមួយចំនួន និងផ្លោកឈាម និយាយឱ្យខ្លីគឺ សម្ភារៈសង្គ្រោះបន្ទាន់ទាំងអស់។ ខ្ញុំសូមអរគុណម្តងទៀតចំពោះរដ្ឋាភិបាលកាតា។”
ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដែលគំរាមកំហែងដល់អស្ថិរភាពក្នុងតំបន់ ដោយបានជម្លៀសមនុស្សជាង ៧០០.០០០ នាក់នៅក្នុងប្រទេសស៊ូដង់ និងបង្ខំឱ្យមនុស្សប្រហែល ២០០.០០០ ភៀសខ្លួនចូលទៅក្នុងប្រទេសជិតខាង៕
