
ចក្រភពអង់គ្លេស បានរកឃើញវីរុសគ្រុនផ្តាសាយបក្សីលើកម្មករបសុបក្សី ២នាក់ បន្ទាប់ពីការធ្វើតេស្តមនុស្សដែលបានប៉ះពាល់ជាមួយបក្សីឆ្លងវីរុស ។ នេះបើយោងតាមការអះអាងរបស់ទីភ្នាក់ងារសន្តិសុខសុខភាពប្រទេសមួយនេះ បានឲ្យដឹងកាលពីថ្ងៃអង្គារ
សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស(UKHSA) បាននិយាយថា មនុស្ស ២នាក់ដែលបានត្រឡប់មកធ្វើតេស្តវិជ្ជមាន បានធ្វើការក្នុងកសិដ្ឋានសបុបក្សីឆ្លងវីរុសនៅអង់គ្លេស ។ ពួកគេទាំង ២ ពុំទាន់ចេញរោគសញ្ញាគ្រុនផ្តាសាយបក្សីនៅឡើយទេ ហើយចាប់តាំងពីពេលនោះមក ពួកគេធ្វើតេស្តអវិជ្ជមានវិញហើយ ។
ទីភ្នាក់ងារសុខភាពមួយនេះ និយាយថា ករណីនេះមិនផ្លាស់ប្តូរកម្រិតហានិយដល់សុខភាពមនុស្សនោះទេ ហើយពួកគេក៏ពុំបានរកឃើញភស្តុតាងថាមានករណីចម្លងពីមនុស្សទៅមនុស្សនោះឡើយ ៕