
តំបន់ Emilia-Romagna និងតំបន់ Marche សិ្ថតនៅភាគខាងលិចប្រទេសអ៊ីតាលី បានធ្លាក់ភ្លៀងខ្លាំងកាលពីថ្ងៃអង្គារ និងទទួលរងទឹកជំនន់ដ៏គំហក់។
រូបភាពវីដេអូដែលថតបានពីលើឧទ្ធម្ភាគចក្រនៅទីក្រុង Cesenaឃើញតំបន់ជាច្រើនរងការជន់លិច ក្រោយទឹកជន់ ទន្លេ Savio ។
យោងតាមសេចក្តីរាយការណ៍ពីក្រុមពន្លត់អគ្គិភ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួន បានឡើងលើដំបូលផ្ទះរបស់ពួកគេ ពេលដែលទឹកចាប់ផ្តើមឡើង ។
នៅតំបន់ Monterenzio ជិតទីក្រុង Bolognaមនុស្ស ១០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ក្រោយកើតមានបំបាក់ដីនៅក្បែរនោះ ។
សូមបញ្ជាក់ថា ភ្លៀងចាប់ផ្តើមធ្លាក់ ក្រោយរាំងអស់រយៈពេលជាច្រើនខែ ធ្វើឲ្យមានក្តីកង្វល់ពីនីវ៉ូទឹកទាបនៅក្នុងទន្លេ Poដែលជាទន្លេវែងជាងគេបំផុតរបស់អ៊ីតាលី ៕
