ការសិក្សា៖ ល្មូនសមុទ្រយក្សទំហំប៉ុនដាយណូស័រយុគ Jurassicត្រូវបានរកឃើញ ដោយសាររបកគំហើញហ្វូស៊ីល

2023/05/18 02:15:54 am        597

យោងតាមការសិក្សាកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា របកគំហើញគំរូហ្វូស៊ីលដ៏ធំនៅក្នុងសារមន្ទីរ នាំឲ្យក្រុមអ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា មាននូវល្មូនសមុទ្រយក្សឈ្មោះ Pliosaur បានហែលទឹកក្នុងសមុទ្រកាលពីរយៈពេល ១៥២លានឆ្នាំមុន។ 

 ការរកឃើញពីអំឡុងចុងយុគសម័យដាយណូស័រ Jurassicបើទោះបីជាមានការបែកបាក់ខ្លះៗ បានលើកឡើងថា ល្មូន Pliosaur មានទំហំធំជាងត្រីបាឡែនពិឃាត ២ដង ហើយការរកឃើញនេះ នាំឲ្យអ្នកនិពន្ធការសិក្សាស្រាវជ្រាវ លោក David Martill ខិតកាន់តែជិតនឹងការស្រោចស្រង់កំហុសរបស់លោក ។

នោះគឺដោយសារតែអ្វីដែលក្រុមអ្នកស្រាវជ្រាវជាច្រើនចាត់ទុកអំណះអំណាងមិនត្រឹមត្រូវដែលលោក Martill បានបង្កើតឡើងពីទំហំល្មូន Pliosaurមួយក្បាលទៀតនៅក្នុងខ្សែភាពយន្តឯកសារ“Walking With Dinosaurs” របស់ BBC កាលពី ឆ្នាំ ១៩៩៩ ។

 នៅក្នុងខ្សែភាពយន្តឯកសារនេះ ឃើញមានសត្វល្មូន Liopleurodon ប្រវែង ២៥ម៉ែត្រ ដែលនាំឲ្យមានការជជែកដេញដោលយ៉ាងខ្លាំង ដោយសារតែគេគិតថា ការប៉ាន់ស្មានបែបនេះហួសហេតុពេកហើយៗគេគិតថា សត្វល្មូនប្រភេទនេះពេលពេញវ័យ វាអាចមានប្រវែងជាង ៦ម៉ែត្រប៉ុណ្ណោះ ។

 លោក Martill ដែលជាអ្នកពិគ្រោះយោបល់សម្រាប់ខ្សែភាពយន្តឯកសារ “Walking With Dinosaurs” និងបច្ចុប្បន្នគឺជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យសាលាបរិស្ថាន ភូមិសាស្ត្រ និងភូគព្ភសាស្ត្រ Portsmouthរបស់ចក្រភពអង់គ្លេស និយាយថា លោកបានផ្តល់ទំហំខុសខ្លាំងឆ្ងាយ ។ 

 លោកនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកផ្អែកលើការគណនាហ្វូស៊ីលបាក់បែកមួយចំនួនដែលលើកឡើងថា ល្មូន Liopleurodonអាចលូតលាស់ដល់ប្រវែង ២៥ម៉ែត្រ ប៉ុន្តែភស្តុតាងនៅខ្វះខាតច្រើន ហើយវាបណ្តាលឲ្យមានជម្លោះច្រើននៅពេលនោះ ប៉ុន្តែឥឡូវនេះ ពួកយើងមានភស្តុតាងមួយចំនួនថា វាអាចជឿទុកចិត្តបាន ក្រោយរបកគំហើញឆ្អឹងខ្នងធំៗចំនួន ៤ របស់សត្វល្មូនមួយនេះ ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm