រុស្ស៊ី៖ អ្នកស្រាវជ្រាវរុស្ស៊ី ដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង ប្រឈមការចោទប្រកាន់ធ្ងន់ធ្ងរក្នុងការស៊ើបអង្កេតអំពើក្បត់ជាតិដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅទូទាំងសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាលោក បានដឹងពីលិខិតបើកចំហមួយច្បាប់ពីក្រុមអ្នកវិទ្យាសាស្ត្រស៊ែរប៊ីក្នុងការការពារមនុស្ស ប៉ុន្តែករណីនោះជាបញ្ហាមួយសម្រាប់អង្គភាពសេវាសន្តិសុខ។

នៅក្នុងលិខិត ដែលបានចេញផ្សាយជាសាធារណៈកាលពីថ្ងៃចន្ទ សហសេវិករបស់លោក Anatoly Maslov គឺលោក Alexander Shiplyuk និងលោក Valery Zvegintsev បានតវ៉ាចំពោះភាពគ្មានទោសរបស់ពួកគេ និងបាននិយាយថាការកាត់ទោស បានគំរាមកំហែងដល់ផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យវិទ្យារបស់រុស្ស៊ី។ ពួកគេនិយាយថា យើងដឹងថាពួកគេម្នាក់ៗជាអ្នកស្នេហាជាតិ និងជាមនុស្សមានហេតុផល ជាអ្នកដែលពុំអាចធ្វើនូវអ្វីចំពោះការស៊ើបអង្កេតដែលអាជ្ញាធរសង្ស័យមកលើពួកគេនោះទេ។

ប្រធានាធិបតីលោក Vladimir Putin បានអះអាងថារុស្ស៊ីគឺជាអ្នកដឹកនាំពិភពលោកលើមីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពហោះក្នុងល្បឿនរហូតដល់១២.២៥០គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីគេចពីប្រព័ន្ធការពារដែនអាកាសរបស់សត្រូវ។ កាលពីថ្ងៃអង្គារ អ៊ុយក្រែននិយាយថា ខ្លួនបានបំផ្លាញអាវុធ៦គ្រឿងក្នុងចំណោមអាវុធជាច្រើនក្នុងពេលតែមួយយប់ ទោះបីជារុស្ស៊ីបដិសេធការបាញ់ទម្លាក់នេះក៏ដោយ។
ខណៈបទពិសោធរបស់រុស្ស៊ីក្នុងពេលសង្គ្រាមមើលឃើញការកើនឡើងករណីក្បត់ជាតិ ការចាប់ខ្លួនសម្រាប់អំពើក្បត់ជាតិនៃអ្នកស្រាវជ្រាវរុស្ស៊ី៣រូបដែលធ្វើការលើបច្ចេកវិទ្យាមីស៊ីលល្បឿនលឿនជាងសំឡេង នៅមហាវិទ្យាល័យដូចគ្នា ក្នុងប្រទេសស៊ែរប៊ីគឺកើតឡើងដោយកម្រ បណ្តាលឲ្យមានការប្រឆាំងជាសាធារណៈពីសហគមន៍វិទ្យាសាស្ត្ររុស្ស៊ី៕