ធនាគារពិភពលោកព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់ ៥,៥ភាគរយ ក្នុងឆ្នាំ២០២៣

2023/05/18 07:30:32 pm        387

ភ្នំពេញ៖ ធនាគារពិភពលោក បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ​ជំរុញដោយវិស័យជំរុញកំណើន ដែលដំបូងឡើយនាំមុខដោយវិស័យ​កម្មន្តសាល​ផ្តោតលើការនាំចេញ ឥឡូវនេះបានប្តូរទៅជាវិស័យសេវាកម្ម និងកសិកម្មវិញ។

ក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ធនាគារពិភព​លោក បានលើកឡើងថា ការស្តារសេដ្ឋកិច្ចកម្ពុជា​ មានភាពរឹងមាំ បើទោះជាតម្រូវការសកល​មាន​ការថមថយក៏ដោយ។

ធនាគារពិភពលោកការថមថយនៃតម្រូវការខាងក្រៅ ​អាចបន្តអូសន្លាយពេល ការរឹតបន្តឹងវិស័យ​ហិរញ្ញវត្ថុ​នៅទូទាំងសកលលោក ​ការកើនឡើងថ្មីនៃវិបត្តិតម្លៃប្រេង​ គឺជាកត្តាហានិភ័យខាងក្រៅ​សម្រាប់សេដ្ឋកិច្ចកម្ពុជា។​ ដោយឡែកកត្តាហានិភ័យខាងក្នុងប្រទេសវិញ គឺការប្រមូលឥណទាន​ក្នុងស្រុកក្នុងវិស័យសំណង់។

ការប្រើប្រាស់ក្នុងស្រុកមានសន្ទុះកើនឡើង​ ដោយសារកំណើននៃតម្រូវការ ការវិលមកវិញជាថ្មី​នៃទេសចរណ៍អន្តរជាតិ​ និងការថយចុះនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់។

ដោយឡែកការនាំចេញទំនិញមានការថយចុះ ​ដែលមូលហេតុចម្បង គឺដោយសារការថយ​ចុះនៃការ​នាំចេញទំនិញសំលៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើងទៅកាន់ទីផ្សារអាមេរិក​ និងសហគមន៍អឺរ៉ុប។

លោកស្រី Maryam Salim ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើក​ឡើងថា ការធ្លាក់ចុះនៃតម្រូវការខាងក្រៅអាចធ្វើឲ្យការផលិតតម្រង់ទិសនាំចេញរបស់កម្ពុជាធ្លាក់ចុះ ដែលបង្កើតបានប្រហែល ​៤០ ភាគរយនៃការងារសរុបក្នុងវិស័យឧស្សាហកម្ម។ចំណែកការធ្លាក់ចុះតម្លៃប្រេងជាថ្មីអាចបង្កអតិផរណា​ និងបន្ថយការប្រើប្រាស់ក្នុងស្រុក។

ទាក់ទងនឹងអនុសាសន៍ ​លោកស្រីលើកឡើងថា​ គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវតែ​បន្តធ្វើដើម្បីគាំទ្រកំណើន និងការងារ និងការការពារស្ថិរភាពហិរញ្ញវត្ថុនៅតែជាអាទិភាព។

ដើម្បីបង្កើនភាពធន់ ​និងការប្រកួតប្រជែងរយៈពេលវែងនៃសេដ្ឋកិច្ច ​កិច្ចខិតខំប្រឹងប្រែង គឺត្រូវការ​ជា​ចាំបាច់ក្នុងការលើកកម្ពស់បន្ថែមទៀត​នូវការធ្វើ​ពិពិធកម្មផលិតផលនាំចេញ៕ អត្ថបទ៖ វណ្ណៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        132
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        102

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm