ឥណ្ឌា៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ប្រជាជនឥណ្ឌាប្រមាណ ២៣០លាននាក់ បានធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារតែជំងឺរាតត្បាតសកល COVID-19 កាលពីឆ្នាំមុន ព្រោះជំងឺនេះបានប៉ះពាល់ខ្លាំងលើយុវជន និងស្ត្រី ហើយរលកទី២ បច្ចុប្បន្នបានគំរាមកំហែងធ្វើឲ្យបញ្ហាកាន់តែយ៉ាប់យ៉ឺនថែមទៀត។

របាយការណ៍ចេញផ្សាយដោយសាកលវិទ្យាល័យ Azim Premji ដែលមានមូលដ្ឋាននៅទីក្រុង Bangalore បាននិយាយថា ការបិទប្រទេសរយៈពេលជាច្រើនខែ របស់ប្រទេសឥណ្ឌាចាប់ពីខែមីនាឆ្នាំមុនបានបណ្ដាលឲ្យមនុស្សប្រហែល ១០០លាននាក់គ្មានការងារធ្វើ ក្នុងនោះ ១៥% មិនអាចរកការងារធ្វើបានសូម្បីនៅត្រឹមដំណាច់ឆ្នាំមុន។ យោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃពុធ ផ្ដោតលើស្ត្រីប្រមាណ ៤៧% នៃកម្មការិនីមិនអាចធានាបានការងារ សូម្បីតែក្រោយពីការដកវិធានការរឹតត្បិតក៏ដោយ។
របាយការណ៍ដែលបានបញ្ជាក់ថា មនុស្សស្ថិតក្នុងភាពក្រីក្រ ខណៈដែលប្រជាជនទាំងនោះកំពុងរស់ដោយមានប្រាក់ចំណូលក្រោម ៣៧៥រ៉ូពីស្មើ ៥ដុល្លារអាមេរិកក្នុងមួយថ្ងៃបាននិយាយថា ប្រាក់ចំណូលតិចតួចពិបាករកបានធ្លាក់ចុះទូទាំងប្រទេស ខណៈដែលជំងឺរាតត្បាតសកលនេះបានវាយលុកកាន់តែខ្លាំងដល់ក្រុមគ្រួសារក្រីក្រ៕
អត្ថបទ៖ សុខមាន