សម្ដេចតេជោ ហ៊ុន សែន បង្ហាញមោទកភាពដែលកម្ពុជាបានវិនិយោគច្រើនលើវិស័យសុខាភិបាល

2023/05/18 07:37:02 pm        389

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាង ១ពាន់នាក់។

ក្នុងពិធីនេះ ប្រគល់សញ្ញាបត្រនៅសណ្ឋាគារសុខាភ្នំពេញសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាពដែលរាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគជាច្រើនទៅលើវិស័យសុខាភិបាល។

ជាមួយនឹងការថ្លែងសរសើរចំពោះក្រសួងសុខាភិបាល សាកល វិទ្យាល័យសុខាភិបាល សាស្ត្រាចារ្យ និងនិស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យលើការបណ្តុះបណ្តាលធនធានមនុស្ស សម្តេចតេជោ បានរំលឹកថា វាច្បាស់ណាស់ថា​បើយើងវិលត្រឡប់ ទៅមើលរូបភាពដើម​ដេក​ស្ថានភាព​សង្គមសេដ្ឋកិច្ច កម្ពុជា ជាពិសេសសុខភាពប្រជាជនរបស់យើងគួរឱ្យ​សង្វេកកាល​ពី​ពេលនោះ ប៉ុន្តែឥឡូវយើងបានដើរឆ្ងាយចេញពីកន្លែងដែលយើងធ្លាប់លំបាក ប៉ុន្តែ​វាមិនទាន់អស់ទេ នៅមានរឿងច្រើនដែលយើងត្រូវដោះស្រាយ។

សូមបញ្ជាក់ថា ​សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ គឺជាគ្រឹះស្ថានអប់រំមួយរបស់រដ្ឋបណ្តុះ បណ្តាល​ចំណេះជំនាញផ្នែកសុខាភិបាល។ ​សាកលវិទ្យាល័យវិទ្យាសាស្រ្ត សុខា ភិបាល ទទួល​បានការទទួលស្គាល់គុណភាពពេញសិទ្ធិរយៈពេល០៥ឆ្នាំ ពីឆ្នាំ ២០១៩​ ដល់ឆ្នាំ២០២៣ ពី​គណៈកម្មការទទួលស្គាល់គុណភាពអប់រំនៅកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ននេះ និស្សិតដែលបានបញ្ចប់ការសិក្សា ដោយ ជោគជ័យ​ពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលមានចំនួន ជាង៣ម៉ឺននាក់ ។ គិតមកដល់​ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យបានបញ្ជូននិស្សិតចំនួន ១,២០៧ នាក់ ទៅធ្វើកម្មសិក្សា និងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់វេជ្ជបណ្ឌិត ឯកទេស និងបណ្ឌិតនៅក្រៅប្រទេសដូចជា នៅបារាំង បែលហ្សិក អាមេរិក អូស្ត្រាលី ជប៉ុន និងកូរ៉េផងដែរ។

ទន្ទឹមនឹងនោះ សាកលវិទ្យាល័យក៏បានទទួលនិសិ្សតបរទេសជិត ​១,០០០នាក់ មកធើ្វកម្ម​សិក្សារយៈពេលខ្លីនៅកម្ពុជាផងដែរ។ ​តាមរយៈកម្មវិធីថ្នាក់ បណ្តុះបណ្តាល រួមគ្នា រវាង​សាកល​វិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ និងសាកលវិទ្យាល័យ Paris Saclay​ នៃប្រទេសបារាំង ចាប់តាំង​ពីឆ្នាំ២០១៩មក សាកលវិទ្យាល័យ​ បានទទួល ​និស្សិតបរទេស មកសិក្សានៅសាកល​វិទ្យាល័យ​វិទ្យាសាស្រ្តសុខាភិបាល បានចំនួន ៣១នាក់​ ដែលមកពីប្រទេសបារាំង ​អេស្បាញ ​ព័រទុយហ្គាល់ ស៊ុយអែត ស្វីស កូរ៉េ ឥណ្ឌា ហា្គណា កាម៉េរូន ​បង់ក្លាដេស ម៉ារ៉ុក ប៉ាគីស្ថាន ឥណ្ឌូនេស៊ី ហ្វីលីពីន និងថៃ៕អត្ថបទ៖ មុត​ សុទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm