គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ឈានដល់ចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន

2023/05/18 08:43:14 pm        429

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មកដល់ពេលនេះ បានឈានដល់ដំណាក់កាលចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន ដែលគម្រោងសាងសង់ផ្លូវល្បឿនលឿនទី២ របស់កម្ពុជានេះ រដ្ឋនឹងសាងសង់ស្ពានធំ១ សម្រាប់ឆ្លងទន្លេមេគង្គ និងឯកជនសាងសង់ផ្លូវដែលមានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានឈានដល់ដំណាក់កាលចុះហត្ថលេខា​លើ​កិច្ចសន្យាជាដៃគូររវាងរដ្ឋ ​និងឯកជន ដើម្បីចាប់ផ្ដើមសាងសង់ រដ្ឋនឹងសាងសង់ស្ពានឆ្លង​ទន្លេមេគង្គ​ភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣​ និងក្រុមហ៊ុនឯកជនត្រូវចេញថវិកា​សាងសង់ផ្លូវបន្ត។

នេះបើតាមឯកឧត្ដម ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីឯកឧត្ដមអញ្ជើញក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាជាដៃគូររវាងរដ្ឋ និងឯកជន ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន នាព្រឹកថ្ងៃទី១៨​ ខែឧសភា ឆ្នាំ២០២៣​ នាទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបន្ថែមថា ​ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិត មានសារៈសំខាន់ណាស់សម្រាប់កម្ពុជា​ ដោយសារកម្ពុជា​ជា​ប្រទេសនៅចំ​កណ្ដាលមហា​អនុតំបន់​មេគង្គ ដែលមានកម្ពុជា ឡាវ ថៃ វៀតណាម ភូមា និងចិន។ ប្រទេសថៃ និងវៀតណាម បាន​ធ្វើ​ពាណិជ្ជកម្មរាប់ពាន់លានក្នុងមួយឆ្នាំ ​ប៉ុន្តែមិនបានដឹកទំនិញឆ្លងកាត់កម្ពុជាទេ ​ដោយប្រើផ្លូវផ្សេង ប៉ុន្តែនៅពេលកម្ពុជាសាងសង់ល្បឿនលឿនទី២នេះរួចរាល់ ផ្លូវជាតិលេខ៥ ពី​ប៉ោយប៉ែត​មកភ្នំពេញ នឹង​អាចក្លាយជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់​សម្រាប់​ប្រទេសថៃ ដឹកទំនិញឆ្លងកាត់​ឡើងមក​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ​ឆ្ពោះទៅកាន់ប្រទេសវៀតណាមបាន ពេលនោះកម្ពុជា​នឹងក្លាយជាឃ្លាំងស្តុកទុក​ និងបង្កើតការងារជួយពលរដ្ឋកម្ពុជាបានថែមទៀត។ ដូច្នេះហើយទើប​រាជរដ្ឋាភិបាល​កម្ពុជា ខិតខំជំរុញកិច្ចការនេះ​ និងចាប់ដំណើរការឱ្យបានឆាប់។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ ​ក្រោមកិច្ចព្រមព្រៀង PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ​សាងសង់ជា៤ គន្លង ​ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ​ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់៤ឆ្នាំ ​ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ ​ហៅកាត់ថា BOT ដូចគ្នាទៅ​នឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងប្រត្តិបត្តិការ​រយៈពេល៥០ឆ្នាំ ​មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិតនេះ ​នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ​ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣​ ភ្នំពេញ-សៀមរាប គ្រោង​នឹង​បញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ ហើយគ្រោងនឹងចុះអនុស្សារណៈនៃការ​យោគយល់​ក្នុងពេលឆាប់ៗនេះផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm