ប្រតិភូអត្តពលិក និងមន្រ្តីបច្ចេកទេសប្រមាណ ៣៥០០នាក់ នឹងចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម

2023/05/18 08:53:23 pm        400

ភ្នំពេញ៖ អត្តពលិកគណៈប្រតិភូកីឡា និងមន្រ្តីបច្ចេកទេសអន្តរជាតិសរុបប្រមាណ ៣៥០០នាក់ នឹងចូលរួមក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមលើកទី ​១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម បានបិទបញ្ចប់ដោយជោគជ័យ កម្ពុជានឹងបន្តរៀបចំព្រឹត្តិការណ៍​អាស៊ានប៉ារ៉ាហ្គេម​លើក១២ បន្ថែមទៀត។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ គឺនឹងបើកជាផ្លូវការ នៅថ្ងៃទី ៣ខែមិថុនា និងបិទបញ្ចប់នៅថ្ងៃ ៩មិថុនា ដោយមានប្រភេទកីឡាសរុបចំនួន ១៣ប្រភេទ​ និងបូករួមកីឡាសម្ដែងចំនួន ១ ផងដែរ។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ​បានលើកឡើងថា កម្ពុជា​បានត្រៀមខ្លួនរួចរាល់ហើយ ​សម្រាប់ការទទួលអត្តពលិក គណៈប្រតិភូមកពី១១ប្រទេស ក៏ដូចជាវត្តមានមន្រ្តីបច្ចេកទេសអន្តរជាតិជួយរៀបចំការប្រកួត អាស៊ាប៉ារ៉ាហ្គេម។

ឯកឧត្តមបន្តថា កម្ពុជា នឹងផ្ដល់ជូនគ្រប់យ៉ាងដូចទៅនឹងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម។

ឯកឧត្តម បន្តថា វត្តមានមន្រ្តីបច្ចេកទេសនឹងមកដល់កម្ពុជា មុនគេ ​នៅថ្ងៃទី ២៨ ខែឧសភានេះ ដើម្បីរៀបចំត្រួតពិនិត្យ និងបំពេញលើកិច្ចការជាច្រើន មុនការប្រកួតចាប់ផ្ដើម។

ខណៈការប្រកួតកាន់តែខិតចូលមកដល់អត្តពលិកប៉ារ៉ាហ្គេមរបស់កម្ពុជា បន្តហ្វឹកហាត់​ដើម្បី​ពង្រឹងសមត្ថភាព ​សម្រាប់ខ្លួនក្នុងនាមជាម្ចាស់ផ្ទះជាលើកដំបូង។ ​អត្តពលិកខ្លះ បានបំបែក​កំណត់ត្រា​ចាស់របស់ខ្លួន ហើយក៏មានកីឡាករខ្លះ ​បានយកបទពិសោធន៍ធ្លាប់ចូលរួមប្រកួតកន្លង ដើម្បីឈានចាប់យកមេដាយប្រាក់ និងមេដាយមាសផងដែរ។

សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេមនេះ កម្ពុជា មានកីឡាករ កីឡាការិនី​ចូលរួមប្រកួតចំនួន ជាង ២៣០ រូប។ ​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក៏បានដាក់ក្ដី​ជឿជាក់ថា កម្ពុជាអាចដណ្ដើមបានមេដាយមាស ១៤គ្រឿង ​មេដាយប្រាក់​ ២០គ្រឿង និង​មេដាយសំរឹទ្ធ ២២គ្រឿង៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        111
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm