គ.ជ.ប បានទទួលស្គាល់ការចុះបញ្ជីគណបក្សនយោបាយចំនួន១៨ជាផ្លូវការ មកដល់ពេលនេះ

2023/05/18 09:31:35 pm        322

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែឧសភានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានទទួលស្គាល់ជាផ្លូវការចុះបញ្ជីឈ្មោះគណបក្សនយោបាយចំន១៨ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ផ្តល់បទសម្ភាសន៍ ជាមួយBTV នៅថ្ងៃនេះ។

នៅក្នុងកិច្ចសម្ភាសនោះ ឯកឧត្តមហង្ស ពុទ្ធា បន្តថា តាមប្រតិទិនរបស់ គ.ជ.ប ការចុះឈ្មោះបញ្ជី​គណបក្សនយោបាយឈរឈ្មោះ ​និងបញ្ជីបេក្ខជនឈរឈ្មោះ ​សម្រាប់ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គឺចាប់ផ្តើមពីថ្ងៃទី២៤ខែមេសា ​ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ​ដោយមានគណបក្សចំនួន២០មកចុះឈ្មោះជាមួយ គ.ជ.ប ប៉ុន្តែមានគណបក្សចំនួន១៨ ប៉ុណ្ណោះដែល គ.ជ.ប បានទទួលស្គាល់ជាផ្លូវការ ខណៈនៅសល់គណបក្សពីរទៀតមិនទាន់​បំពេញ​គ្រប់លក្ខខ័ណ្ឌ។ លើសពីនេះ ឯកឧត្តម ​បានលើកឡើងពីនិតិវិធីរបស់ គ.ជ.ប ក្នុងដំណើរការ​ចុះឈ្មោះបញ្ជីគណបក្សនយោបាយឈរឈ្មោះ ​និងបញ្ជីបេក្ខជនឈរឈ្មោះផងដែរ។

គណបក្សនយោបាយ ដែល គ.ជ.ប ទទួលស្គាល់ជាផ្លូវការចំនួន១៨ ដោយគិតត្រឹម​ថ្ងៃទី១៨ ខែឧសភានេះ រួមមាន៖ ទី១.គណបក្សប្រជាជនកម្ពុជា ទី២.គណបក្សយុវជនកម្ពុជា ទី៣.គណបក្សខ្មែររួបរួមជាតិ ទី៤.គណបក្សធម្មាធិបតេយ្យ ទី៥.គណបក្សកម្លាំងប្រជាធិបតេយ្យ ទី៦.គណបក្សសញ្ជាតិកម្ពុជា ទី៧.គណបក្សខ្មែរតែមួយ ទី៨.គណបក្សខ្មែរអភិរក្ស ទី៩.គណបក្សហ៊្វុនស៊ិនប៉ិច ទី១០.គណបក្សសំបុកឃ្មុំប្រជាធិបតេយ្យ ទី១១.គណបក្សឯកភាពជាតិខ្មែរ ទី១២.គណបក្សបំណងពលរដ្ឋ ទី១៣.គណបក្សស្រ្តីដើម្បីស្រ្តី ទី១៤.គណបក្សខ្មែរឈប់ក្រ ទី១៥.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ទី១៦.គណបក្សជនជាតិដើមប្រជាធិបេត្យកម្ពុជា ទី១៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងទី១៨.គណបក្សកសិករ៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm