ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso សម្រេចរំលាយសភាជាតិ

2023/05/18 09:58:17 pm        92

ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso ដែលកំពុងប្រឈមមុខនឹងការបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងជិតមកដល់នោះ បានប្រើប្រាស់មាត្រាច្បាប់រដ្ឋធម្មនុញ្ញមួយ ដើម្បីរំលាយរដ្ឋាភិបាល ជាការសម្រេចពោរពេញដោយការបារម្ភខាងនយោបាយ ដែលអាចបង្កឲ្យមានការតវ៉ាចំពោះប្រទេស ដែលកំពុងដោះស្រាយនឹងស្ថានការណ៍សន្តិសុខដ៏ផុយស្រួយរួចហើយនោះ។

យោងតាមក្រឹត្យដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោកប្រធានាធិបតី បានឲ្យដឹងថា មេដឹកនាំអេក្វាឌ័របានអំពាវនាវឲ្យប្រើនូវនីតិវិធី ឈ្មោះថា «មរណៈទាំងសងខាង» ដែលសភាជាតិដឹកនាំដោយគណបក្សប្រឆាំង ត្រូវបានរំលាយ ហើយស្នើឲ្យមានការបោះឆ្នោតមុនអាណត្តិ។

យោងតាមប្រធានក្រុមប្រឹក្សាបោះឆ្នោតរបស់ប្រទេសអេក្វាឌ័រ លោកស្រី Diana Atamaint ការសម្រេចរបស់លោកប្រធានាធិបតី ក្នុងការដាក់រដ្ឋក្នុងឈើឆ្កាងមរណៈ (Cross Death) ដែលមានន័យថា លោក Lasso អាចគ្រប់គ្រងដោយក្រឹត្យរហូតដល់ការបោះឆ្នោតត្រូវបានធ្វើឡើង ដើម្បីជ្រើសរើសប្រធានាធិបតី និងស្ថាប័ននីតិប្បញ្ញត្តិថ្មី។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៩០ថ្ងៃខាងមុខ។

ការអំពាវនាវឲ្យលោក Lasso លាលែងពីតំណែង បានកើនឡើងកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារប្រទេសនេះត្រូវបានញាំញីទៅដោយវិបត្តិតម្លៃនៃការរស់នៅ និងអត្រាខ្ពស់នៃហិង្សាឧក្រិដ្ឋកម្ម។ ប៉ុន្តែការប្រកាសនីតិវីធី «មរណៈទាំងសងខាង» បានបញ្ឈប់ដំណើរការចោទប្រកាន់លើលោក Lasso នៅក្នុងរដ្ឋសភា ដែលបានចាប់ផ្តើមកាលពីម្សិលមិញ។

លោក Lasso បានប្រាប់ប្រជាជាតិរបស់លោក នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃពុធថា៖ «នេះគឺជាពេលវេលាថ្មី ដើម្បីមាននូវសុទិដ្ឋិនិយម។ ចូរយើងកសាងអនាគតដ៏ល្អប្រសើរសម្រាប់អេក្វាឌ័រ។ នេះគឺជាការសម្រេចចិត្តបែបប្រជាធិបតេយ្យ មិនមែនត្រឹមតែដោយសារតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនុញ្ញាតឲ្យអ្នកសម្រេចចិត្តលើអនាគតរបស់អ្នកផងដែរ»៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm