
ក្រុមអ្នកវិទ្យាសាស្រ្តព្យាករណ៍ថា ពិភពលោកដ៏ក្តៅរបស់ពួកយើង ទំនងជាបំបែកកំណត់ត្រាកម្រិតសីតុណ្ហភាពដ៏សំខាន់ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតនេះ ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បច្ចុប្បន្នមានឱកាស ៦៦ភាគរយដែលពួកយើងនឹងឆ្លងផុតកម្រិតឡើងកម្តៅផែនដី ១,៥អង្សាសេ ចន្លោះពេលបច្ចុប្បន្ន និងឆ្នាំ ២០២៧ ។
ឱកាសបានកើនឡើងដោយសារតែការបំភាយឧស្ម័ន បង្កឡើងដោយសារសកម្មភាពមនុស្ស ហើយនិងបាតុភូតធម្មជាតិ El Niño ដែលទំនងជាកើតឡើងនៅពេលក្រោយក្នុងឆ្នាំនេះ ។
បើសិនជាពិភពលោកឆ្លងផុតការកម្រិតបែបនេះពិតមែន ក្រុមអ្នកវិទ្យាសាស្រ្តធ្វើការសង្កត់ធ្ងន់ពីការបំពាន និងក្តីកង្វល់ ។ ការឆ្លងផុតកម្រិតកម្តៅផែនដី នឹងមានន័យថា ពិភពលោកនឹងឡើងក្តៅ ១,៥អង្សាសេ ជាងអំឡុងពេលពាក់កណ្តាលទី២នៃសតវត្សរ៍ ១៩ មុនពលដែលការបំភាយឥទ្ធនៈហ្វូស៊ីលពីឧស្សាហូបនីយកម្ម ចាប់ផ្តើមកើនឡើង ហើយការបំបែកកំណត់ត្រាកម្រិតសីតុណ្ហភាពត្រឹមតែរយៈពេល ១ឆ្នាំ ក៏ជាសញ្ញាដ៏ព្រួយបារម្ភថា ការឡើងកម្តៅ នឹងកើនឡើង ហើយវានឹងមិនធ្លាក់ចុះនោះទេ ។
តួលេខ ១,៥អង្សាសេ បានក្លាយជានិមិត្តរូបនៃកិច្ចចរចាបម្រែបម្រួលអាកាសធាតុសកលលោក ។ ប្រទេសជាច្រើន បានយល់ព្រមបន្តកិច្ចខិតខំកំណត់ការឡើងសីតុណ្ហភាពសកលោកត្រឹម ១,៥អង្សាសេ ក្រោមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ ។
ការឡើងកម្តៅលើសពី ១,៥អង្សាសេរាល់ឆ្នាំ សម្រាប់រយៈពេល ១ទសវត្សរ៍ ឬ ២ទសវត្សរ៍ នឹងមើលឃើញផលប៉ះពាល់ខ្លាំងជាងនេះលើកម្តៅ ដូចជារលកកម្តៅយូរជាងមុន ព្យុះសង្ឃរា និងភ្លើងឆេះព្រៃច្រើនជាងមុន ៕