ព្យុះធូលី បានធ្វើឲ្យគុណភាពខ្យល់ធ្លាក់ក្នុងកម្រិតគ្រោះថ្នាក់នៅក្នុងទីក្រុងញូវ ដែល្លី ប្រទេសឥណ្ឌា

2023/05/18 10:27:22 pm        86

 

ព្យុះធូលី បានគ្រប់ដណ្តប់ពីលើរដ្ឋធានីញូវ ដែល្លី ប្រទេសឥណ្ឌា និងបណ្តាលឲ្យគុណភាពខ្យល់នៅក្នុងរដ្ឋធានីមួយនេះ ធ្លាក់ដល់កម្រិតគ្រោះថ្នាក់ ដែលជាប្រភេទគុណភាពខ្យល់អន់ កាលពីថ្ងៃពុធ ។  

សារព័ត៌មានក្នុងស្រុក រាយការណ៍ថា រដ្ឋធានីញូវ ដែល្លី បានជួបប្រទះព្យុះធូលី កាលពីថ្ងៃអង្គារ ដែលបានកាត់បន្ថយកម្រិតមើលឃើញមកនៅត្រឹម ១.១០០ម៉ែត្រ និងបង្កើនកម្រិតភាគល្អិត ធ្វើឲ្យគុណភាពខ្យល់ធ្លាក់ដល់កម្រិតគ្រោះថ្នាក់ ។  

ទិន្នន័យពីប្រព័ន្ធគុណភាពខ្យល់ ស្រាវជ្រាវ និងព្យាករណ៍ឧតុនិយម(SAFAR) បង្ហាញថា ការវាស់គុណភាពខ្យល់ទាំងអស់នៅក្នុងរដ្ឋធានី មានកម្រិត ២៦៧ ។  

ស្រទាបដ៏ក្រាស់នៃព្យុះធូលី បាននៅពីលើទីក្រុងញូវ ដែល្លី កាលពីព្រឹកថ្ងៃពុធ ពេលដែលវិមាន ផ្លូវ និងអគារខ្ពស់ៗ ត្រូវបានគេមើលឃើញគ្របដណ្តប់ដោយសំណុំផ្សែងធូលី ។  

លោក Vimlendu Jha គឺជាអ្នកបរិស្ថាន និងជាប្រធានប្រតិបត្តិទីភ្នាក់ងារ Green The Map និយាយថា ជាការពិតណាស់ថាមានព្រឹត្តការណ៍ខុសពីធម្មតា ពុំមានភ្លៀងធ្លាក់ មានកម្តៅ និងមានខ្យល់បក់ខ្លាំង ដែលស្ថានភាពបែបនេះ នាំឲ្យកើតមានព្យុះធូលី ធ្វើឲ្យកើតមានខ្យល់កង្វក់ខ្លាំង ហើយវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ។  

ក្រុមអ្នកបរិស្ថាន មានជំនឿថា ស្ថានភាពបែបនេះ នឹងមានរយៈពេលពីរបីថ្ងៃទៀត រហូតដល់មានភ្លៀងធ្លាក់ ។ 

សូមបញ្ជាក់ថា ក្រុមអាជ្ញាធរ បានចាត់វិធានការជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីធ្វើឲ្យល្អប្រសើរគុណភាពខ្យល់នៅក្នុងទីក្រុង ក្នុងនោះរួមទាំងការផ្លាស់ប្តូរសេវាកម្មដឹកជញ្ជូននៅក្នុងរដ្ឋធានីញូវ ដែល្លី មកប្រើប្រាស់ឥន្ធនៈស្អាត បាញ់ទឹកសម្អាតពីលើកំពូលប៉មអគារ និងតាមផ្លូវ ហើយនិងគ្រប់គ្រងការដុតបំផ្លាញព្រៃឈើ និងកាកសំណល់ អំឡុងរដូវត្រជាក់ ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm