អ៊ុយក្រែននិយាយប្រាប់ប្រេសិតពិសេសចិនថា ខ្លួនមិនអាចកាត់ដីឲ្យរុស្ស៊ីជាដាច់ខាត

2023/05/18 11:11:38 pm        56

​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន​និយាយថា អំឡុង​ជំនួប​នៅក្នុង​ទីក្រុង​គី​វ កាលពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រីការបរទេស​អ៊ុយ​ក្រែ​ន​លោក Dmytro Kuleba និយាយប្រាប់​ប្រេសិត​ពិសេស​ចិន​លោក Li Hui ថា ប្រទេស​របស់លោក​នឹង​មិនអាច​ទទួលយកបាន​ឡើយ​រាល់​សំណើ​ណាមួយ​ចង់​បញ្ចប់សង្គ្រាម​ពាក់ព័ន្ធ​នឹង​ការបាត់​បាត់បង់​ដី ឬ​បញ្ចប់​ជម្លោះ​ដោយ​គ្មាន​សន្ធិសញ្ញា​សន្តិភាព​នោះ ។

​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា លោក Li ដែលជា​អ្នកតំណាង​ពិសេស​ចិន​ទទួលបន្ទុក​កិច្ច​ចារ​អឺរ៉ុប​-​អាស៊ី និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​រុស្ស៊ី បាន​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ ហើយ​និង​បាន​ជួប​លោក Dmytro ។

​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ដំណើរ​លើកដំបូង​ទៅកាន់​ទីក្រុង​គី​វ​ដោយ​មន្ត្រីជាន់ខ្ពស់​មកពី​ប្រទេស​ចិន ដែលមាន​ទំនាក់ទំនង​រីកចម្រើន​ជាមួយ​រុស្ស៊ី ចាប់តាំងពី​ការវាយលុក​ទ្រង់ទ្រាយ​ធំ​របស់​ទីក្រុង​ម៉ូស្គូ​លើ​អ៊ុយ​ក្រែ​ន កាលពី​ខែកុម្ភៈ ឆ្នាំ ២០២២ ។

​ក្រសួងការបរទេស​អ៊ុយ​ក្រែ​ន និយាយថា លោក Kuleba​បាន​រៀបរាប់​ប្រាប់​ប្រេសិត​ពិសេស​ចិន​ពី​រឿងរ៉ាវ​លម្អិត​លើ​គោលការណ៍​ស្តារ​សន្តិភាព​ប្រកបដោយ​ចីរភាព និង​យុត្តិធម៌ ដោយ​ផ្អែកលើ​ការគោរព​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន

​លោក Kuleba បានធ្វើការ​សង្កត់ធ្ងន់​ថា អ៊ុយ​ក្រែ​ន មិនអាច​ទទួលយកបាន​ឡើយ​រាល់​សំណើ​ពាក់ព័ន្ធ​នឹង​ការ​កាត់​ទឹកដី​ឲ្យ​រុស្ស៊ី ឬ​បញ្ចប់​ជម្លោះ​ដោយ​គ្មាន​សន្ធិសញ្ញា​សន្តិភាព​នោះ ។

​គេ​រំពឹង​ផងដែរ​ថា ដំណើរ​ទស្សនកិច្ច​រប​ស់​មន្ត្រីជាន់ខ្ពស់​ចិន ទៅកាន់​អឺរ៉ុប នឹង​រួម​ប​ញ្ជូ​ល​កិច្ចពិភាក្សា​នៅ​ប្រទេស​រុស្ស៊ី ប៉ូឡូញ បារាំង និង​អាល្លឺម៉ង់​ផងដែរ៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm