ក្រុមអ្នកជំនាញព្រមានសភាអាមេរិកអំពីការកាត់ផ្តាច់ខ្លួនពីប្រទេសចិន មានភាពយឺតយ៉ាវនិងមិនពេញលេញ

2023/05/18 11:50:37 pm        313

​ក្រុម​អ្នកជំនាញ​ដែល​បង្ហាញខ្លួន​ចំពោះមុខ​សភា​កាលពី​ថ្ងៃ​ពុធ (១៧ ឧសភា​) បានលើកឡើង​នូវ​សញ្ញា​គ្រោះថ្នាក់​ជាច្រើន​ពាក់ព័ន្ធ​នឹង​ពីអ្វី​ដែលជា​ការ​ប្រឈម​របស់​សហរដ្ឋអាមេរិក ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន ខណៈ​ការពិភាក្សា​អំពី​ការ​កាត់ផ្តាច់​ប្រទេស​មហាអំណាច​ទាំងពីរ ចាប់ផ្តើម​មាន​សន្ទុះ​ជោគជ័យ​ខ្លាំង នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​

​អតីត​តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក Robert Lighthizer អតីត​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច និង​សន្តិសុខ​អាមេរិក​-​ចិន លោក Roger Robinson ព្រមទាំង​អតីត​ប្រធាន​ក្រុមហ៊ុន​Alphabet ក្រម​លោក Eric Schmidt បានផ្តល់​ការព្រមាន​អំពី​អ្វីដែល​សេដ្ឋកិច្ច​ដ៏​យឺតយ៉ាវ​របស់​អាមេរិក អាច​ជួប​ប្រឈម ប្រសិនបើ​ការពឹង​ផ្អែកលើ​ប្រទេស​ចិន​នៅតែ​បន្ត​ក្នុង​សភាព​បច្ចុប្បន្ន​របស់ខ្លួន​។​

​លោក Lighthizer ដែល​ដឹកនាំ​ក្រុមការងារ​អាមេរិក ក្នុងអំឡុងពេល​ការចរចា​កិច្ចព្រមព្រៀង USMCA បាន​និយាយថា លោក​ចាត់ទុក​ប្រទេស​ចិន​ជា "​ការគំរាមកំហែង​ដ៏​គ្រោះថ្នាក់​បំផុត​" ដែល​សហរដ្ឋអាមេរិក កំពុង​ជួប​ប្រឈម​។​

​លោក Schmidt បាន​សង្កត់ធ្ងន់ថា ជាជាង​ការ​កាត់ផ្តាច់​ណាមួយ​នោះ អាមេរិក​គួរតែ​ពិចារណា​លើ​វិស័យ​យុទ្ធសាស្ត្រ​នានា​ដូចជា ប្រព័ន្ធ​បច្ចេកវិទ្យា​កុំព្យូទ័រ អ៊ី​ន​ធើ​ណេ​ត ប្រព័ន្ធ​បច្ចេកវិទ្យា​ប្រាជ្ញា​សប្ប​និមិត្ត ជីវវិទ្យា វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ថាមពល​ថ្មី ដោយ​មិនចាំបាច់​ដាក់​បម្រាម​ដែល​អាច​ប៉ះពាល់​ដល់​បណ្ដា​អ្នកប្រើប្រាស់​អាមេរិក​នោះទេ​។​

​ទន្ទឹមនឹង​នេះដែរ លោក Robinson បាន​លើក​ពី​គ្រោះថ្នាក់​ទាក់ទង​នឹង​ទីផ្សារ​ហិរញ្ញវត្ថុ និង​មធ្យោបាយ​ដែល​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ប្រទេស​ចិន អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្រុម​វិ​និ​វ​យោគិន​អាមេរិក ប្រសិនបើ​ជម្លោះ ដូចជា​ការព្យាយាម​ក្រសោប​យក​តៃវ៉ាន់ បាន​កើនឡើង​ខ្លាំង​រវាង​សហរដ្ឋអាមេរិក និង​ចិន​៕​

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm