ឯកឧត្ដម ហ៊ុន ម៉ានី៖ ពិភពលោកបានស្គាល់ប្រណីតភាពនៃវប្បធម៌ អរិយធម៌ខ្មែរ លើសពីការប្រកួតកីឡា តាមរយៈទស្សនីយភាពពិធីបិទ និងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម

2023/05/19 12:02:54 am        379

​ភ្នំពេញ៖ ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន អបអរសាទរ​កម្ពុជា និង​ប្រជាជន​កម្ពុជា​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ ជាមួយ​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ក្នុងសម័យ​កាល​ដ៏​រុងរឿង​របស់​កម្ពុជា ហើយ​ល្បី​រន្ទឺ​ខ្ទរខ្ទារ​ឮសាយ​ផ្សាយ​ពេញ​ពិភពលោក​។

​ឯកឧត្ដម​បាន​សរសេ​រ​នៅលើ​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃទី​១៨ ខែឧសភា​នេះ​ថា លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​មិន​ត្រឹមតែ​ជាការ​រៀបចំ​តែប៉ុណ្ណោះ​ទេ កម្ពុជា​ថែមទាំង​បាន​បំបែក​កំណត់ត្រា​កីឡា​នានា រួមជាមួយ​មេដាយ​សរុប​ដ៏​ច្រើន​លើសលុប​ដែល​កម្ពុជា​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។

​ឯកឧត្ដម​ថ្លែងថា​៖«​ជោគជ័យ​ដ៏​ធំ​មហាសាល​នេះ សុទ្ធតែ​ស្តែង​ចេញពី​ការចូលរួម​របស់​ប្រជាជន​ខ្មែរ​គ្រប់ៗ​រូប​ដែលជា​ម្ចាស់ផ្ទះ​តូច តែ​បេះដូង​ធំ ក្រោម​ការដឹកនាំ ការចង្អុលបង្ហាញ និង​គិតគូរ​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ជាពិសេស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

​ឯកឧត្ដម​បន្តថា លើសពីនេះ ពិភពលោក​បាន​ស្គា​ល់ពី​បេះដូង​ដ៏​ស្មោះត្រង់ និង​ស្រស់ស្អាត​របស់​កម្ពុជា តាមរយៈ​ទឹកចិត្ត ការអនុគ្រោះ និង​បដិសណ្ឋារកិច្ច​សម្រាប់​អត្តពលិក ទាំង​អាហារ និង​ការ​ស្នាក់នៅ ក៏ដូចជា​ការចូល​ទស្សនា​ការប្រកួត និង​ការផ្សាយ​បន្តទៅ​កាន់​ពិភពលោក​ដោយ​មិនមាន​បង់ប្រាក់​អ្វី​នោះឡើយ​។

​ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា ជាមួយនឹង​មោទនភាព ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​កំពុង​តែ​មាន​ព្រមៗ​គ្នា​នេះ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ គណៈកម្មការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​សេនាធិការ ក៏ដូចជា​បណ្តា​អនុ​គណៈកម្មការ​ទាំងអស់​ដែលជា​ប្រតិបត្តិ​ករ​ជាក់ស្តែង រួមទាំង អត្ត​ព​លិ​ក​គ្រប់ៗ​រូប ដៃគូ​សហការ​រៀបចំ ដៃគូ​ផ្សព្វផ្សាយ អ្នកសារព័ត៌មាន ក្រុមការងារ​បច្ចេកទេស សប្បុរសជន និង​អ្នក​ឧបត្ថម្ភ​គាំទ្រ​ផ្សេងៗ តាម​គោលដៅ​និ​មួយៗ ទាំងយប់​ទាំង​ថ្ងៃ​។

​ឯកឧត្តម​បន្តថា ស្របពេល​ជាមួយគ្នានេះ ពិភពលោក​បាន​ស្គាល់​នូវ​ប្រណីតភាព​នៃ​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​លើសពី​ការប្រកួត ជាពិសេស​តាមរយៈ​ទស្សនីយភាព​ក្នុង​ពិធី​បិទ និង​ពិធី​បើក​ព្រឹត្តិការណ៍​ដ៏​ស្ញប់ស្ញែង​។ ចាប់ពីពេលនេះ​តទៅ ព្រះរាជាណាចក្រ​កម្ពុជា បាន​ចារឹក​ទុក​នូវ​ការចូលរួម​របស់​គ្រប់ភាគី​ទាំងអស់ ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ជាពិសេស​ការសហការ​ចូលរួម​ផ្តល់​ភាសា​បេះដូង​សម្រាប់​កម្ពុជា ដោយ​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm