ក្រុមអ្នកផលិតសណ្តែកសៀង និងអំពៅក្នុងប្រទេសបូលីវី ធ្វើកូដកម្មតវ៉ាប្រឆាំងនឹងកង្វះប្រេងម៉ាស៊ូត

2023/05/19 12:29:48 am        314

​កាលពី​ថ្ងៃ​ពុធ (១៧ ឧសភា​) ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញ​ថា អ្នក​ផលិត​សណ្តែកសៀង និង​អំពៅ​បាន​បិទផ្លូវ​ហាយ​វេត​ភ្ជាប់​តំបន់ Cochabamba និង Santa Cruz ក្នុងប្រទេស​បូ​លី​វី ដែលជា​ថ្ងៃទី ២ នៃ​ការតវ៉ា​ប្រឆាំងនឹង​កង្វះ​ប្រេងម៉ាស៊ូត​។​

​នៅ​ប្រទេស​បូ​លី​វី រដ្ឋាភិបាល​បាន​អនុវត្ត​ក្រឹត្យ​លេខ ៤៩១០ និង ៤៩១១ ដែល​កាត់បន្ថយ​ការលក់​ប្រេងឥន្ធនៈ​ទៅ​ឲ្យ​បណ្ដា​អ្នកទិញ​ប្រេងសាំង និង​ម៉ា​ស៊ូ​ត​ធំៗ​ពី ២០.០០០​លីត្រ ទៅ​ត្រឹមតែ​៥.០០០​លីត្រ​ប៉ុណ្ណោះ ដើម្បី​គ្រប់គ្រង​ប្រេងឥន្ធនៈ និង​ទប់ស្កាត់​ការរត់ពន្ធ​ខុសច្បាប់​។​

​ក្រុម​កសិករ​នៅក្នុង​ការតវ៉ា ដែល​បាន​ទុកចោល​រថយន្ត​ដឹកទំនិញ​និង​រថយន្ត​គ្រួសារ​រាប់រយ​គ្រឿង បាន​និយាយថា​ពួកគេ​មាន​អារម្មណ៍​ថា ត្រូវ​ជាប់ទោស​ដោយ​វិធានការ​របស់​រដ្ឋាភិបាល ហើយ​ទាមទារ​ការយោគយល់​ពី​ក្រុម​មេដឹកនាំ​រដ្ឋាភិបាល​។​

​លោក Luis Chove កសិករ​ស្ថិតនៅក្នុង​ការបិទផ្លូវ​បាន​និយាយថា "​ពួកយើង​ដែលជា​អ្នក​ផលិត គ្រាន់តែ​ត្រូវការ​លក្ខខណ្ឌ​សមស្រប​ដើម្បី​ធ្វើការ​ប៉ុណ្ណោះ​។ យើង​ត្រូវការ​ប្រេងឥន្ធនៈ​តាម​តម្រូវការ​របស់​យើង ហើយ​មិន​ចង់​ឲ្យ​កំណត់​បរិមាណ​ប្រេង​ធ្លាក់​ដល់ ១២០ លីត្រ​ទេ​៕ ចំនួន ១២០ លីត្រ​នេះ​គ្មាន​ន័យ​អ្វី​សម្រាប់​វិស័យ​អ្នក​ផលិត​ទេ ព្រោះ​យើង​ប្រើប្រាស់​ប្រេង​ពី ៤០០​លីត្រ ទៅ ៥០០​លីត្រ ក្នុង​មួយថ្ងៃ​"។​

​បូ​លី​វី​ឧបត្ថម្ភ​ធន​បម្រុង​ដល់​ឧស្ម័ន​អ៊ី​ដ្រូ​កាបូនឌីអុកស៊ីត​ដែល​ខ្លួន​ទិញ​ក្នុងតម្លៃ​អន្តរជាតិ ហើយ​លក់​ក្នុងតម្លៃ​មួយ​ភាគបី ដែលនាំឱ្យ​មានការ​រត់​ពន្ធ​ប្រេងម៉ាស៊ូត ប្រេងសាំង និង​ឧស្ម័ន​ខុសច្បាប់​នៅតាម​ព្រំដែន​។​

​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី Luis Arce សង្ឃឹមថា​វិធាន​ការដែល​បាន​អនុវត្ត​នឹង​ជួយ​ឲ្យ​ប្រទេស​នេះ​សន្សំ​បាន​ប្រាក់​ចំនួន ២៥០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm