កម្ពុជា​នាំចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​ ជា​ផ្លូវ​ការណ៍​ នៅថ្ងៃនេះ

2021/05/07 07:46:37 pm        185

ភ្នំពេញ ​៖ បន្ទាប់ពី​ចរចា និង​រៀបចំ​តាម​ស្តង់ដារ​ អនាម័យ និង​ភូតគាម​អនាម័យ ​តម្រូវ​ដោយ​ភាគី​ប្រទេស​ចិន ​ចំការ​ស្វាយ និង​ក្រុមហ៊ុន​នាំចេញ​ស្វាយ​ស្រស់ ​បានចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន​ ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​។

ក្រុមហ៊ុន​ក្នុងស្រុក ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ទទួល​បាន អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន​៣៧ ​និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​០៥ ​ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន​ពី​អគ្គ​រដ្ឋបាល​គយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ​ដោយ​ផ្ទាល់​នៅថ្ងៃនេះ​។

ពិធី​នាំចេញ​ស្វាយ​ស្រស់​ជា​ផ្លូវការ​នេះ ធ្វើឡើង​ដោយ​ក្រុមហ៊ុន (Shang Da Jian Hui International Agriculture Product and Logistics Co Ltd) ​ស្ថិតនៅ​ភូមិ​សំរោង​ទាវ ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ក្រោម​វត្ដមាន​​​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ផ្លែស្វាយ​ស្រស់​កម្ពុជា​គឺ​ជា​ផ្លែឈើ​ស្រស់​ទី​២​ បន្ទាប់ពី​ផ្លែ​ចេក​ស្រស់​ ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់​។ នេះ​គឺជា​សមិទ្ធផល​ផ្លែផ្កា​ថ្មី​មួយទៀត​ដែល​ប្រ សូត្រ​ចេញពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។

ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ជាពិសេស​ឯកឧត្តម​ អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​អនុញ្ញាត​ជា​ផ្លូវការ​ក្នុង​នាំ​ផ្លែ​ស្វាយ​ស្រស់​ចេញពី​កម្ពុជា ។

សូមបញ្ជាក់​ជូន​ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើម​ទំនាក់ទំនង​ចរចា​បើក​ទីផ្សារ​ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាំងពី​ដើម​ឆ្នាំ​២០១៨ ហើយ​រហូតដល់​ថ្ងៃទី​២៨ ខែឧសភា ​ឆ្នាំ​២០២០ ទើប​ទទួល​បាន​ការ​ឯកភាព និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​ នៅ​ថ្ងៃទី​០៩​ ខែមិថុនា ឆ្នាំ​២០២០ លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន​៕

​អត្ថ​ប​ទ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm