WFP៖ ពលរដ្ឋស៊ូដង់ជាងពាក់កណ្តាលនៃចំនួនពលរដ្ឋសរុប ត្រូវការជំនួយបន្ទាន់ និងការការពារ

2023/05/19 12:54:56 am        240

​អង្គការសហប្រជាជាតិ​(UN)​និយាយថា​ ជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​របស់​ប្រទេស​ស៊ូដង់ បច្ចុប្បន្ន​ត្រូវការ​ជំនួយ​បន្ទាន់ និង​ការការពារ ស្របពេល​ដែល​ជន​ស៊ីវិល​ស្វែងរក​ទីជម្រក​គេច​ពី​ការវាយប្រហារ​តាម​ច្រក​អាកាស និង​ការប៉ះទង្គិច​គ្នា​រវាង​គូប្រជែង​យោធា​នៅក្នុង​ទីក្រុង Khartoum។

​ប្រជាពលរដ្ឋ និយាយថា ថាមពល​អគ្គិសនី ត្រូវបាន​កាត់ផ្តាច់ ការផ្គត់ផ្គង់​ចំណីអាហារ​ជួប​កង្វះខាត ហើយ​ទឹក​ផឹក​មានការ​ក្សត់ខ្សោយ ដោយសារតែ​ការដណ្តើម​អំណាច​គ្នា​ដែល​បច្ចុប្បន្ន​ឈានចូល​ដល់​ខែ​ទី ២​ទៅហើយ បើទោះបី​ជាមាន​កិច្ចខិតខំ​សម្របសម្រួល​ពី​អន្តរជាតិ​ក៏ដោយ។

​អ្នកស្រី Iqbal គឺជា​ពលរដ្ឋ​ស៊ូដង់​ជម្លៀស​ខ្លួន​ម្នាក់ ដែល​ទើបបាន​ធ្វើដំណើរ​ទៅដល់​តំបន់​ព្រំដែន Qustul ស្ថិតនៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប និយាយថា អ្នកស្រី​បង្ខំចិត្ត​ចាកចេញ ក្រោយ​ផ្ទះ​អ្នកជិតខាង​របស់គាត់ ត្រូវ​គ្រាប់​មី​ស៊ី​ល ហើយ​ទឹក និង​ថាមពល​អគ្គិសនី ត្រូវបាន​កាត់ផ្តាច់​ទាំងស្រុង ។

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) របស់ UN និយាយថា ពួកគេ​កំពុង​បង្កើន​ប្រតិបត្តិការ​សង្គ្រោះបន្ទាន់​នៅក្នុង​ប្រទេស​ស៊ូដង់ ។ ពួកគេ​សង្ឃឹមថានឹង​អាច​ផ្តល់​ចំណីអាហារ​ដល់​ពលរដ្ឋ​ងាយ​រងគ្រោះ ៤,៩​លាន​នាក់ នៅក្នុង​ប្រទេស​ស៊ូដង់ និង​មនុស្ស​រាប់ម៉ឺន​នាក់​ផ្សេងទៀត ដែល​បាន​រត់​ភៀសខ្លួន​ចេញទៅ​កាន់​ប្រទេសជិតខាង ដូចជា​ប្រទេស​អេ​ហ្ស៊ី​ប ។

WFP​បាន​ចែកចាយ​រួចទៅហើយ​ចំណីអាហារ​ជាង ៦.៥០០​តោន​ទៅកាន់​រដ្ឋ​ជាច្រើន​នៅក្នុង​ប្រទេស​ស៊ូដង់ ពោលគឺ​ជំនួយ​ទាំងអស់នេះ បាន​ទៅដល់​មនុស្ស​ជាង ៣០​ម៉ឺន​នាក់ ។ ពួកគេ​បានចាប់ផ្តើម​ប្រតិបត្តិការ​ជួយសង្គ្រោះ​រប​ស់​ពួកគេ​កាលពី​រយៈពេល ២​សប្តាហ៍​មុន ។

​លោក Michael Dunford គឺជា​ប្រធាន​គ្រប់គ្រង​កម្មវិធី WFP ក្នុង​តំបន់​និយាយថា WFP នឹង​បន្ត​គាំទ្រ​ជនភៀសខ្លួន ពេលដែល​ពួកគេ​ធ្វើដំណើរ​មកដល់ ប៉ុន្តែ​អនាគត​គួរ​ឲ្យ​ព្រួយបារម្ភ​ខ្លាំងណាស់​សម្រាប់​ប្រជាជន​ទាំងអស់នោះ គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​ស៊ូដង់ និង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​តំបន់ ។

​នៅក្នុង​ការអំពាវនាវ​សុំ​ជំនួយ ៣​ពាន់​លាន​ដុល្លារ​របស់​ពួកគេ UN​និយាយថា​មនុស្ស ២៥​លាន​នាក់​ត្រូវការ​ជំនួយ ដែលជា​ចំនួន​មនុស្ស​ច្រើន​បំផុត​ពុំ​ធ្លាប់​ដែលមាន​នៅក្នុង​ប្រទេស​ស៊ូដង់ ជាទី​ដែល​ពលរដ្ឋ​ប្រហែល ១៥​លាន​នាក់ បាន​ត្រូវការ​ជំនួយ​រួចទៅហើយ​មុនពេល​ជម្លោះ​ផ្ទុះឡើង ៕​

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm