ឯកឧត្ដម ហ៊ុន ម៉ាណែត៖ កម្ពុជាជាប្រទេសតូច តែចិត្តធំ និងមានបេះដូងទូលាយ

2023/05/19 01:10:39 am        420

ភ្នំពេញ៖ ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​មហា​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ និង​ជា​លើក​ទី​១ ស ម្រា​ប់​កម្ពុជា ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ គឺ​បានបង្ហាញ​ទៅ​ពិភពលោក​ថា​៖ “​កម្ពុជា​ជា​ប្រទេស​តូច តែ​ចិត្តធំ និង​មាន​បេះដូង​ទូលាយ​”​។ នេះ​បើតាម​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែង​ក្នុង​ពិធី​សម្ពោ​ធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ពោធិ​ដ្ឋា​ន (​ហៅ​វត្ត​ថ្លា​វ​) ស្ថិតក្នុង​ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នា​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២៣​។​

​ឯកឧត្ដម​បន្តថា យើង​មាន​ចិត្តធំ ព្រោះ​យើង​បាន​បន្ត​អនុវត្ត​វប្បធម៌​ដ៏​ផូរផង់​របស់​ដូនតា​រាប់​ជំនាន់ ហើ យ​ក៏បាន​បន្ត​មកដល់​បច្ចុប្បន្ន ដោយ​កំណត់​ទឹកចិត្ត​ជាធំ មានចិត្ត មាន​ឆន្ទៈ​មោះមុត ហើយ​អាច​ជម្នះ​ឧ ប​សគ្គ​គ្រប់បែបយ៉ាង​ដើម្បី​សម្រេច​ជោគជ័យ​។ ជាក់ស្តែង សម្តេច​តេ​ជោ និង កម្មាភិបាល ៥ រូប បាន​យ ក​ជីវិត​ជាដើម​ទុន ដោយបាន​ចាកចេញ​ពី​ទឹកដី​កំណើត​ចេញ​ស្វែងរក​ជំនួយ​ដើម្បី​រំដោះប្រទេស និង​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា ដែល​នេះ​គឺ​បានបង្ហាញ​យ៉ាងច្បាស់​អំពី​ទឹកចិត្ត ឆន្ទៈ និង​មនសិការ​ស្នេហា​ជា តិ​ជាធំ ហើយ​បាន​ប្រែក្លាយជា​កត្តា​ជំរុញ​យ៉ាង​សំខាន់បំផុត​ក្នុងការ​លះបង់ តស៊ូ និង​ប្រឹងប្រែង​គ្រប់បែបយ៉ាង​ដើម្បី​ផ្តល់​ជីវិត​ទី​ពីរ​ជូន​ប្រជាជន​ខ្មែរ​ជាង ៥ លាន​នាក់ ហើយ​បន្ត​ពង្រីក​បាន​ជាង ១៧ លាន​នាក់​ទៀត​នៅក្រោយ ៤៤ឆ្នាំ​បន្ទាប់ពី​រំដោះប្រទេស​បាន​ដោយ​ជោគជ័យ​។​

​ឯកឧត្ដម​បន្ថែមថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី តែង​បាន​ប្រកាន់ខ្ជាប់​នូវ​ការដឹកនាំ​ប្រកបដោយ​ធម៌ ដែ ល​ជាគោលការណ៍ និង​មូលដ្ឋានគ្រឹះ​សម្រាប់​ការសង្គ្រោះ​ជីវិត​ប្រជាជន​ពីរ​ណ្តៅ​មរណៈ ជាអាទិ៍​៖ ការ​រំ ដោះ​ប្រជាជន​ចេញពី​ការកាប់សម្លាប់​ក្នុង​របប​ប៉ុលពត​, ការបង្រួបបង្រួម​ទឹកដី ឯកភាព​ជាតិ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដោយ​ស្រវា​សន្តិភាព និង​មិន​យក​ខ្មែរ​ណា​ជាស​ត្រូវ ហើយ​អាច​រស់នៅ​ជាមួយគ្នា​បាន​ក្រោម​ទង់ជាតិ​តែមួយ រាជរដ្ឋាភិបាល​តែមួយ និង​ការដឹកនាំ ដោយ​ជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សាកល​កូ​វីដ​-១៩ ដែល​សម្លាប់​ប្រជាជន​ខ្មែរ​រាប់ពាន់នាក់ និង​នៅ​ទូទាំង​សាកលលោក​រាប់លាន​នាក់ តាមរយៈ​ការដាក់ចេញ​នូវ​យន្តការ​ដ៏​ច្បាស់លាស់ ម៉ឺងម៉ាត់ ជាពិសេស​យុទ្ធនាការ​នៃ​ការចាក់​ស្រោច​វ៉ាក់សាំង​បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ ដែលជា​ការជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​ម្តង​ទៀ ត​ក្នុងសម័យ​ទំនើប ឱ្យ​រួច​ចេញពី​មច្ចុរាជ​ជំងឺ​កូ​វីដ​១៩​។​

​ឯកឧត្ដម​បញ្ជាក់បន្ថែម​ថា គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​តែមួយគត់​ដែល​បាន​ថែរក្សាការពារ និង​គោរព​ប្រតិបត្តិ​តាម​ជានិច្ច​នូវ​បាវចនា​របស់​ប្រទេស គឺជា​តិ សាសនា ព្រះមហាក្សត្រ ក្នុងនោះ​ទី​១.​ការពារជាតិ និង​ប្រជាជន គឺ​បាន​ការពារ​បូរណភាព​ទឹកដី ព្រម​ជាមួយនឹង​ការថែរក្សា​មិត្តភាព កិ​ច្ចស ហ​ប្រតិបត្តិការ និង​ការអភិវឌ្ឍ ក៏ដូចជា​ការការពារ​អាយុជីវិត​ប្រជាជន​ឱ្យ​រួច​ផុតពី​របប​ប៉ុលពត និង​ប​ង្រួ ប​បង្រួម​ជាតិខ្មែរ​ឱ្យ​ជួបជុំ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ហើយ​ពិសេស​បាន​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ​ពី​ជំងឺ​កូ​វីដ​-១៩, ទី​២.​ការពារ​សាសនា គឺ​បាន​ចាប់ដំណើរការ​ឡើងវិញ​នូវ​វត្ត​អារាម និង​បើក​សិទ្ធិ​សេរី​ភា ព​ផ្នែក​ជំនឿ​ជូន​ប្រជាពលរដ្ឋ បន្ទាប់ពី​រំដោះប្រទេស​ក្នុង​ឆ្នាំ​១៩៧៩ រហូត​សព្វថ្ងៃ​មាន​វត្ត​ប្រមាណ​ជាង ៥ ពាន់​វត្ត និង​ព្រះសង្ឃ​ជាង ៧​ម៉ឺន​អង្គ​, ទី​៣.​ការពារ​របបរាជានិយម និង​ព្រះមហាក្សត្រ ដោយបាន​ជ្រោង និង​បង្កើត​ឡើងវិញ​នូវ​របបរាជានិយម​បន្ទាប់ពី​ត្រូវបាន​របប លន់ នល់ និង​របប ប៉ុល ពត បាន​លុប​បំបាត់​ចោល​។​

​ក្នុង​ពិធី​នោះដែរ ឯកឧត្ដម​ក៏បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​ជារួម​របស់​ខេត្តព្រៃវែង​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ហើយ​ក៏បាន​ចូលរួម​អនុមោទនា​ត្រេកអរ​ចំពោះ​សមិទ្ធផល​ថ្មីៗ​ក្នុង​វត្ត​ពោធិ​ដ្ឋា​ន ដែលមាន​ប្រវត្តិ​កកើត​តាំងពី​ក្នុងសម័យ​សង្គ្រាមលោកលើកទី​២ ដែល​ដិតដាម​ដោយ​ការចងចាំ និង​ឆ្លងកាត់​ការលំបាក​ជាច្រើន​សម័យកាល ក្រោម​របប​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ជាពិសេស​ដំណាក់កាល​នៃ​របប ប៉ុល ពត ដែល​បានកំណត់​គោលនយោបាយ​លុ ប​បំបាត់​សាសនា រើសអើង​វណ្ណៈ និង​ឈានទៅ​កាប់សម្លាប់​រង្គាល​ប្រជាជន​ខ្មែរ​ខ្លួនឯង និយាយ​ជារួម និង​និយាយ​ដោយឡែក​វត្ត​ពោធិ​ដ្ឋា​ន ក៏បាន​រង​ការបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ វិស័យ​សាសនា​បានចាប់ផ្តើម​រស់រាន​ឡើងវិញ ហើយ​វត្ត​នេះ​ក៏ត្រូវ​បានរៀបចំ​ដំណើរការ និង​បើក​ឡើងវិញ​នៅក្នុង​ឆ្នាំ​១៩៨០ បន្ទាប់ពី​ត្រូវបាន​ពួក ប៉ុល ពត ប្រើប្រាស់​ជាឃ្លាំង​អំបិល និង​រោង​សិប្បកម្ម​កាត់ដេរ​។​

​ឯកឧត្ដម​បញ្ជាក់បន្ថែម​ថា សាសនា​គឺ​បាន​ដើរតួនាទី​យ៉ាងសំខាន់​បំផុត​ក្នុងការ​អប់រំ​សីលធម៌ គុណធម៌ និង​ការរស់នៅ​ក្នុងសង្គម​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ អធ្យាស្រ័យ​គ្នា​ខ្ពស់ និង​ពិសេស​រក្សាបាន​នូវ​វប្បធម៌​ដ៏​ល្អ​ផូរផង់​របស់​ជាតិ​។ នៅក្នុង​បេះដូង​របស់​ប្រជាជន​កម្ពុជា រួមទាំង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផ្ទាល់ គឺ​ទីវ​ត្ត​អារាម​ជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​ដ៏​មាន​ឥទ្ធិពល និង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​ធនធានមនុស្ស​សម្រាប់​ប​ម្រើ​ជាតិ និង​សង្គម​។ ការអប់រំ​ផ្នែក​ពុទ្ធសាសនា គឺ​បាន​ជួយ​ដល់​កុល បុត្រ កុលធីតា ឱ្យ​ក្លាយជា​ធនធានមនុស្ស​ពោរពេញ​ដោយ​សីលធម៌ គុណធម៌ និង​សមត្ថភាព​ពិត​ប្រាក ដ សម្រាប់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ខ្លួន គ្រួសារ និង​ឈានទៅ​ជួយ​ដល់​ការរីកចម្រើន​របស់​ស​ង្គ​ម​ជាតិ ហើយក៏​ជា​ប្រភព​នៃ​ឧត្តមភាព និង​កិត្យានុភាព​ជាតិ​ផងដែរ​៕ ដោយ​៖ គង់ ឌិន​

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        43
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        106
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm