ប្រធានអង្គការសហប្រជាជាតិ ស្វាគមន៍ការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/05/19 03:35:31 am        323

អគ្គលេខាធិការអង្គការសហប្រជាជាតិ ឬUN លោក Antonio Guterres កាលពីថ្ងៃពុធ បានស្វាគមន៍ការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ី ដែលនឹងអនុញ្ញាតឲ្យមានការបន្ថែមពេលវេលាចំពោះគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន និងផលិតផលកសិកម្មផ្សេងទៀតពីកំពង់ផែសមុទ្រខ្មៅ។

លោក Guterres បានថ្លែងថា៖ «យើងមានការវិវឌ្ឍន៍ជាវិជ្ជមាន និងសំខាន់ៗមួយចំនួន ពោលគឺការបញ្ជាក់អះអាងរបស់សហព័ន្ធរុស្ស៊ី ដើម្បីបន្តការចូលរួមរបស់ខ្លួន ក្នុងគំនិតផ្តួចផ្តើមសមុទ្រខ្មៅ សម្រាប់រយៈពេល៦០ថ្ងៃទៀត។ ខ្ញុំសូមស្វាគមន៍ការសម្រេចចិត្តនេះ។ ការព្រមព្រៀងបន្តនេះ គឺជាដំណឹងល្អសម្រាប់ពិភពលោកទាំងមូល»។

លោកបានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ ឬUN ក្នុងទីក្រុងញូវយ៉កថា បញ្ហាធំៗ នៅតែមាន ប៉ុន្តែតំណាងនៃប្រទេសរុស្ស៊ី អ៊ុយក្រែន ទួរគី និងអង្គការសហប្រជាជាតិ នឹងបន្តពិភាក្សាអំពីបញ្ហាទាំងនោះ។ លោកបានបន្ថែមថារូបលោកសង្ឃឹមថា កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ នឹងត្រូវលេចរូបរាងឡើង ដើម្បីកែលម្អ ពង្រីក និងបន្តគំនិតផ្តួចផ្តើម ដូចដែលលោកបានស្នើ នៅក្នុងលិខិតនាពេលថ្មីៗនេះ ទៅកាន់ប្រធានាធិបតីនៃប្រទេសទាំងបី។

ក្រោមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ស្បៀងជាង ៣០លានតោន ត្រូវបាននាំចេញ ហើយប្រធានអង្គការសហប្រជាជាតិរូបនេះ បានបញ្ជាក់ថា ការផ្គត់ផ្គង់ស្បៀងសំខាន់ៗ កំពុងទៅដល់ប្រជាជន និងទីកន្លែងដែលងាយរងគ្រោះបំផុតរបស់ពិភពលោក ក្នុងនោះរួមទាំងស្រូវសាឡីចំនួន ៣០ ០០០តោន ដែលទើបតែចាកចេញពីប្រទេសអ៊ុយក្រែន ដើម្បីយកទៅផ្គត់ផ្គង់ប្រជាជន ដែលជួបប្រទះនូវភាពអត់ឈ្លាន ក្នុងប្រទេសស៊ូដង់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        115
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        109
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm