
ក្រុមនគរបាល និយាយនៅថ្ងៃព្រហស្បតិ៍ថា មនុស្ស ៤នាក់ និងក្មេងៗ ៤នាក់ បានស្លាប់ ហើយក្មេងៗ ៣នាក់ផ្សេងទៀត បានរងរបួសដោយសារព្យុះភ្លៀងនៅខេត្ត Punjab និងតំបន់ផ្សេងទៀត នៅក្នុងប្រទេសប៉ាគីស្ថាន ។
នគរបាលនិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា ក្មេងៗ បានអង្គុយនៅជិតជញ្ជាំងវិហារស្ថិតក្នុងស្រុក Mianwaliខេត្ត Punjab ពេលដែលវាបាក់សង្កត់លើពួកគេ កាលពីយប់ថ្ងៃពុធ ។
ទីភ្នាក់ងារព័ត៌មាន Xinhua រាយការណ៍ថា ក្មេងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ជាទីដែលពួកគេកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
នាយករដ្ឋឧតុនិយមប៉ាគីស្ថាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បច្ចុប្បន្នប្រទេសប៉ាគីស្ថាន កំពុងប្រឈមនឹងស្ថានភាពអាកាសធាតុអាក្រក់ពេលមានភ្លៀងលាយខ្យល់កន្រ្តាក់ ក្នុងនោះគេរំពឹងថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃសុក្រស្អែក ៕