
រូបភាពវីដេអូឃ្លីបនៅលើបណ្តាញព័ត៌មានសង្គម ឃើញផ្កាថ្មប៉ប្រះទឹកជិតតំបន់ឆ្នេរកោះ Okinawa ប្រទេសជប៉ុន កកើតក្រោមបាទសមុទ្រកាលពីថ្ងៃសុក្រ ហើយក្នុងពេលដំណាលគ្នានោះដែរ វាបានបញ្ចេញពងតូចៗ និងមេជីវិតឈ្មោល ដែលគេស្គាលថាជាហ្គាម៉ែត ចូលទៅក្នុងមហាសមុទ្រ ។
នៅក្នុងវីដេអូឃ្លីបនេះ ឃើញមេជីវិតឈ្មោះហ្គាម៉ែតទាំងនេះ រាប់ពាន់ពង អណ្តែតនៅក្នុងបាតសមុទ្រ ។
គួរឲ្យដឹងថា តំបន់ឆ្នេរជាច្រើននៃកោះ Okinawa សម្បូរដោយផ្កាថ្មប៉ប្រះទឹកដែលតាមធម្មតា ពួកវាកកើតម្តងប៉ុណ្ណោះក្នុងរយៈពេល ១ឆ្នាំ អំឡុងពេលខ្លីចន្លោះពី ២-៣ថ្ងៃ ទៅ ១សប្តាហ៍ប៉ុណ្ណោះ ៕
